Yearendyearend1140x150

សម្តេច ហ៊ុន សែន សម្រេចបោះបង់តំណែង«នាយករដ្ឋមន្ត្រី»ចាប់ពីថ្ងៃទី២២សីហាឆ្នាំ២០២៣

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ នៅថ្ងៃទី ២៦ កក្កដានេះ បានប្រកាសជាផ្លូវការណ៍ថា សម្តេចនឹងមិនបន្តតំណែងជា«នាយករដ្ឋមន្ត្រី»សម្រាប់អាណត្តិទី៧បន្តទៀតនោះទេ ហើយសម្តេចនឹងអស់តំណែង នៅថ្ងៃទី ២២ សីហា ជំនួសមកវិញដោយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុងច្បងរបស់សម្តេច។ការមិនបន្តតំណែងជានាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្រោយពីសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេលជិត ៤០ ឆ្នាំ ហើយក្លាយជានាយករដ្ឋមន្ត្រីដែលវែងជាងគេលើពិភពលោក។

យោងតាមសេចក្តីថ្លែងការណ៍ពិសេសនៅរសៀលថ្ងៃទី ២៦ កក្កដានេះ សម្ដេច ហ៊ុន សែន បានប្រកាសលាលែងពីនាយករដ្ឋមន្រ្តី នាអាណត្តិទី៧នេះ ហើយ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ជំនួសសម្ដេច ចាប់ពីល្ងាចថ្ងៃទី ២២ សីហា ឆ្នាំ២០២៣ ខាងមុខនេះ។

ថ្លែងទាំងទឹកមុខមាំសម្តេច ហ៊ុន សែន បានប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មី ហើយលះបង់តំណែងដែលខិតខំរក្សាបានអស់រយៈពេលជិត៤០ឆ្នាំផ្ដល់ឱកាសឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី នាអាណត្តិថ្មីនេះ។សម្រាប់សម្តេច ហ៊ុន សែន លោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង សមត្ថភាពអាចដឹកនាំប្រទេសបាន ហើយអាចពូកែជាងសម្តេចទៀតក៏ថាបាន។

បើតាមសម្តេច ហ៊ុន សែន មុនលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី ត្រូវឆ្លងកាត់ជាច្រើនតំណាក់កាល ពោលគឺការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តពីគណបក្សប្រជាជនកម្ពុជា ការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត និង មានការគំាទ្រពីព្រះមហាក្សត្រផងដែរ។

ទោះបីជាមិនបន្តតំណែងជានាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន នៅកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា និង ជាសមាជិករដ្ឋសភា។មិនតែប៉ុណ្ណោះសម្ដេច នឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ ដែលត្រូវលាចេញពីឆាកនយោបាយដោយសារវ័យចំណាស់។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចនឹងមិនលូកដៃចូលកិច្ចរបស់នាយករដ្ឋមន្ត្រីនោះទេ តែសម្តេចព្រមានទុកជាមុន សម្រាប់ក្រុមអ្នកនយោបាយជ្រុលនិយមដែលចង់បំផ្លិចបំផ្លាញ«សន្តិភាព»នៅកម្ពុជា ជាពិសេស ក្រុមចលនាប្រឆាំងនៅក្រៅប្រទេស ដែលរុញពលរដ្ឋនៅខាងក្នុងប្រព្រឹត្តខុសច្បាប់ហើយជាប់ទោស។

ក្រៅពីសម្តេចហ៊ុន សែនមិនបន្តតំណែង នៅមន្ត្រីសំខាន់ៗមួយចំនួនមានជាអាទិ៍៖ សម្ដេច ហេង សំរិន ,សម្ដេច ស ខេង , សម្ដេច ទៀ បាញ់ និង សម្ដេច ម៉ែន សំអន ក៏នឹងមិនបន្តតំណែងដូចគ្នាផងដែរ ហើយសម្ដេច៤រូប នឹងក្លាយជាសមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រនាអាណត្តិទី៧។ចំណែកក្បាល់ម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មី នឹងពោពេញដោយមន្ត្រីវ័យក្មេង។

គួរបញ្ជាក់ថា សម្តច ហ៊ុន សែន ផ្តើមទទួលតំណែងជា«នាយករដ្ឋមន្ត្រី»នៅថ្ងៃទី ១៤ មករា ឆ្នាំ១៩៨៥ គិតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេលជិត៤០ឆ្នាំ។ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ សម្តេច ហ៊ុន សែន បានបន្សល់ទុកនូវ«ស្នាដៃ»ជាច្រើន សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈលះបង់ជីវិតស្វែងរក«សន្តិភាព»ជូនកម្ពុជា តាំងពីឆ្នាំ១៩៧៧ ហើយផ្តួលរលំខ្មែរក្រហមនៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ បង្កើតការចរចាសន្តិភាពក្រុងប៉ារីស នៅឆ្នាំ១៩៩១ និង បង្កើត នយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការអភិវឌ្ឍនដល់កម្ពុជានាពេលបច្ចុប្បន្ន៕  

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង