ភ្នំពេញ៖ អ្នកដំណើរនៅលើនាវា Westerndam នៅតែអាចបន្តដំណើរតាមជើងហោះហើរឆ្ពោះទៅប្រទេសម៉ាឡេស៊ី បានជាធម្មតា ដោយមិនមានការបិទជើងហោះហើរណាមួយឡើយ។នេះជាការលើកឡើងរបស់អ្នកនាំពាក្យអាកាសចរស៊ីវិល។ការលើកឡើងនេះ គឺបន្ទាប់ពីម៉ាឡេស៊ី ធ្លាប់បានបិទជើងហោះហើរពីរពីកម្ពុជា ក្រោយអាជ្ញាធរម៉ាឡេស៊ីពិនិត្យថាមានអ្នកផ្ទុកមេរោគប្រភេទថ្មីលើអ្នកដំណើរនៅលើនាវា Westerndam កាលពីថ្ងៃ ១៥ កុម្ភៈ។
អ្នកនាំពាក្យខាងអាកាសចរស៊ីវិល ឯកឧត្តម ជា អូន បានឱ្យដឹងថា ៖«យន្តហោះពីរគ្រឿងហ្នឹងគឺChapter នៅថ្ងៃ១៥ តែដោយសារថ្ងៃ១៤ ខាងម៉ាឡេគេរកឃើញម្នាក់ដែលផ្ទុកវីរ៉ុស ចឹងថ្ងៃ១៥ ខាងម៉ាឡេគាត់ cancel ជើងហោះហើរនោះ តែបន្ទាប់ពីហ្នឹងមកគឺអត់មានយន្តហោះណាដឹកទៅម៉ាឡេទៀតទេ»។
បើតាមអ្នកនាំពាក្យ គិតមកដល់ពេលនេះខាងម៉ាឡេស៊ី បិទជើងហោះហើរតែករណីដែលមានស្រ្តីផ្ទុកCOVID-19 ដែលពិនិត្យឃើញកាលពីថ្ងៃទី១៤កុម្ភៈតែប៉ុណ្ណោះ ហើយមកទល់ពេលនេះអ្នកដំណើររបស់កប៉ាល Westerndam ហ្នឹងគាត់ចាកចេញទៅបណ្ដើរៗជាធម្មតា តាមច្រកផ្សេងៗ ហើយខ្លះក៏នៅភ្នំពេញ ដូចដែលយើងឃើញសាលាក្រុងជូនទស្សនកិច្ចក្នុងទីក្រុងភ្នំពេញអីហ្នឹង។
នៅថ្ងៃទី១៤ ខែកុម្ភៈ អ្នកដំណើរ៤០៩នាក់បានចុះចេញពីនាវា ដោយធ្វើដំណើរតាមយន្តហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបន្តជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ។
ចំណែក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ មានអ្នកដំណើរ៦០១នាក់បន្ថែមទៀត បានមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាំការចេញដំណើរបន្តទៅកាន់ប្រទេសរបស់ពួកគេ។ក្នុងចំណោមអ្នកដំណើរទាំងអស់នេះ គឺមានតែស្រ្តីចំណាស់ជនជាតិអាមេរិកតែម្នាក់ប៉ុណ្ណោះដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីពិនិត្យរកឃើញថា បានឆ្លងមេរោគកូរ៉ូណា ខណៈប្តីរបស់គាត់រកមិនឃើញនោះទេ។
ក្រោយរកឃើញ ម៉ាឡេស៊ី បានបិទជើងហោះហើរចំនួនពីពីកម្ពុជា ហើយមិនអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍លើកប៉ាលWesterndam ធ្វើដំណើរឆ្លងកាត់បានប្រទេសខ្លួនទេ តែមកដល់ពេលនេះ គឺបានបើឡើងវិញជាធម្មតា៕