.jpg?1595923944)
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេច ហ៊ុន សែន អាចនឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន នៅកំឡុងខែសីហា ឆ្នាំ២០២០ខាងមុននេះ។នេះបើតាមប្រសាសន៍របស់ភារធារីស្ថានទូតចិនប្រចាំនៅកម្ពុជា លោក លី ជា ថ្លែងក្នុងដំណើរទស្សកិច្ចពិនិត្យមើលអគារ«សាកលវិទ្យាល័យពហុបច្ចេកទេស»របស់សមាគមសម្ព័ន្ធខ្មែរ-ចិន នៅថ្ងៃទី២៨ ខែកក្កដានេះ។
ភារធារីស្ថានទូតចិនប្រចាំនៅកម្ពុជា លោក លី ជា បានគូសបញ្ជាក់ថា នៅពេលដែលប្រទេសចិនកំពុងជួបការលំបាកប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងដំណើរទស្សកិច្ចដ៏កម្រនោះ លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានសន្យានៅចំពោះមុខសម្តេចហ៊ុន សែនថា ក្រោយប្រទេសចិនចប់កូវីដ-១៩ ចិននឹងអញ្ជើញថ្នាក់ដឹកនាំបរទេសដំបូងទៅទស្សកិច្ចនៅប្រទេសចិន ហើយសម្តេចតេជោហ៊ុន សែន គឺជាថ្នាក់ដឹកនាំបរទេសទី១ដែលលោកស៊ី ជីនភីង អញ្ជើញទៅទស្សកិច្ចនៅប្រទេសចិន ។
ភារធារីស្ថានទូតចិនប្រចាំនៅកម្ពុជា លោក លី ជា ថ្លែងថា “លោកស៊ី ជីនភីង បានប្រសិទ្ធនាមទំនាក់ទំនងកម្ពុជាចិនថាជាមិត្តដែកថែប ដែលនាមនេះមានតិចបំផុតនៅលើកពិភពលោក”។លោក លី ជា បានសង្កត់ធ្ងន់ថា ឥរិយាបថនេះ បានធ្វើឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែស៊ីជម្រៅ និងលើកកម្រិតកិច្ចសហប្រតិបត្តការគ្រប់ជ្រុងជ្រោយបន្ថែម៕