Yearendyearend1140x150

សម្តេច ហ៊ុន សែន៖«លទ្ធផលបោះឆ្នោត»ត្រឹមតែប្រជាជនកម្ពុជាទទួលស្គាល់គឺគ្រប់គ្រាន់ហើយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលថ្មីៗនេះ បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ល្បីរបស់ហុងកុងដែលមានឈ្មោះថា Phoenix TV ។ក្នុងបទសម្ភាសន៍នោះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្វល់ពីការរិះគន់ការបោះឆ្នោតដែលគ្រោងផ្តើមឡើងនៅថ្ងៃទី ២៣ កក្កដានេះទេ ហើយរឿងដែលសំខាន់បំផុតនៃការបោះឆ្នោតនេះ គឺប្រជាជនកម្ពុជាទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។

មិនគ្មានអ្វីប្រែប្រួលនោះទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ កក្កដាខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះគ្រប់គណបក្សនយោបាយទាំង១៨កំពុងបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតដែលប្រព្រឹត្តិទៅដោយរលួនគ្មានអំពើហឹង្សាណាមួយកើតឡើងនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាយល់ឃើញថា ការបោះឆ្នោតលើកនេះមានភាពល្អប្រសើរ ប្រជាជនកម្ពុជាមានភាពចាស់ទុំខាងនយោបាយអំពីដំណើរការប្រជាធិបតេយ្យ ។ សម្តេចសង្ឃឹមថាការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដាខាងមុខនេះនឹងមានលទ្ធផលល្អ ។

ឆ្លើយតបសំណួរបស់ពិធីការិនីរបស់ទូរទស្សន៍ហុងកុង Phoenix TV សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា " ពិតហើយមានប្រទេសខ្លះ ឬក៏ក្រុមខ្លះពួក គេធ្វើការទិះទៀនចំពោះយើងខ្ញុំ ក៏ប៉ុន្តែយើងខ្ញុំមិនខ្វល់ទេ អ្វីដែលជាបញ្ហាធំរបស់យើងគឺប្រជាជនទៅបោះឆ្នោត រួចហើយស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនគឺគ្រប់គ្រាន់ហើយ មិនចាំបាច់អោយប្រទេសនេះប្រទេសនោះមកទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសយើងខ្ញុំឡើយ។"

សម្តេចតេជោបានពន្យល់ថា ការបោះឆ្នោតក្នុងប្រទេសឯករាជ្យមួយ ប្រទេសដែលមានអធិបតេយ្យមួយ ត្រឹមតែប្រជាជនទទួលស្គាល់ និង ចូលរួមការបោះឆ្នោត វាជាការគ្រប់គ្រាន់ហើយ។សម្រាប់សម្តេចបញ្ហាប្រឈមចម្បងរបស់កម្ពុជានៅតែជាបញ្ហាសេដ្ឋកិច្ច។ 

សម្តេចតេជោ បានសង្កត់ធ្ងន់ថា " យើងបានប្រើប្រាសប្រធានបទសន្តិភាព និងការអភិវឌ្ឍន៍ ជាប្រធានបទធំដែលជាគោលនយោបាយសម្រាប់ការបោះឆ្នោតរបស់យើង។បើចង់រក្សាសន្តិភាព គឺមានតែគណបក្សប្រជាជនដែលរក្សាបានសន្តិភាព។អញ្ជឹងសួរថា តើប្រជាជនប៉ុន្មានភាគរយទៅ ដែលត្រូវការសន្តិភាពតាមរយៈតួនាទីរបស់គណៈបក្សប្រជាជន ដែលពួកគាត់បានទទួលផលរួចស្រេចហើយ។"

គួរបញ្ជាក់ថា ការបោះឆ្នោត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ដោយមានគណបក្សនយោបាយសរុបចំនួន ១៨ ចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈសភាចំនួន១២៥។

ក្នុងការបោះឆ្នោតអណត្តិមុន ក្នុងឆ្នាំ២០១៨ មានគណបក្សនយោបាយសរុបចំនួន២០បានចូលរួមប្រកួតប្រជែង ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៧៧,៥% និង ទទួលបានអាសនៈសភាទាំង ១២៥ ខណៈគណបក្សនយោបាយចំនួន ១៩ ផ្សេងទៀតមិនបានទទួលអាសនៈសភាឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង