Cctime 6monthsfree desktop
Cc times  web banner kh (2)

តំណាងកម្ពុជាប្រាប់UNថា សិទ្ធិមនុស្សនៅកម្ពុជាមានវឌ្ឍនភាពល្អប្រសើរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក វ៉ា វាសនា លេខាធិការទី២ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការជាតិនានានៅហ្សឺណែវ។ រូបពភាព៖ PMC

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃនៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពល្អប្រសើរជាច្រើនក្នុងវិស័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ សេចក្តីរាយការណ៍នេះធ្វើឡើង ក្រោយក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើក ទី៥៣ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៣៨ ព្រមទាំង បានអនុម័តសេចក្ដីសម្រេចសរុបចំនួន៣០ ស្តីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។

ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍ សរុបចំនួន២០ លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផល របស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ក្នុងការលើកកម្ពស់និង ការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្តីពីការពង្រឹងរបៀបរបបការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយចំនួនផងដែរ។ ខាងក្រោមនេះគឺជា ខ្លឹមសារសំខាន់ៗ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង