Cctime 6monthsfree desktop
Cc times  web banner kh (2)

«រូបថត»សម្តេច ហ៊ុន សែន ទៅបោះឆ្នោតឆ្នាំ១៩៩៣ត្រូវគេដាក់ដេញថ្លៃនៅបារាំង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបថតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយភរិយា ទៅបោះឆ្នោត នៅថ្ងៃទី ២៤ ឧសភា ឆ្នាំ១៩៩១។

ភ្នំពេញ៖ រូបថតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយនិង ភរិយា ត្រូវបានពលរដ្ឋនៅបារាំងដាក់ដេញថ្លៃ។បច្ចុប្បន្ននេះ រូបភាពមួយសន្លឹកនេះត្រូវបានបញ្ជូនមកដល់ដៃសម្តេចតាមរយៈកូនស្រីរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ។

យោងតាមប្រសាសន៍សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រូបថតនេះត្រូវបានថតដោយអ្នកយក ព័ត៌មានបរទេសថត ថ្ងៃ២៤ ឧសភា ១៩៩៣ ពេលដែលសម្តេច និង ភរិយា ទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះការ បោះឆ្នោតរៀបចំដោយអ៊ុនតាក់។

បើតាមសម្តេច ហ៊ុន សែន រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលកូនស្រីរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសីល្បៈដេញថ្លៃបាន និងយកមកប្រគល់ឲ្យសម្តេចនៅថ្ងៃរៀបការរបស់នាង។សម្តេចបើគិតពីឆ្នាំ១៩៩៣មកដល់ឆ្នាំ២០២៣មានរយៈពេល៣០ឆ្នាំគត់ ខណៈរូបថតនោះ សម្តេចទើបមានអាយុ៤១ឆ្នាំ ចំណែកភរិយាមានអាយុ៣៩ឆ្នាំ។

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង