ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០៣ ខែកក្កដា បានអនុម័តថា វិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងស្របនឹងរដ្ឋធម្មនុញ្ញ។ការអនុម័តនេះ មានន័យបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
