Cctime 6monthsfree desktop
Cc times  web banner kh (2)

New York Times៖ក្រុមហ៊ុនហ្វេសប៊ុក«មិនបានលុប»ផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផេកហ្វេសប៊ុកសម្តេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាម៉េរិក៖ បណ្តាញសារព័ត៌មានដែលមានឈ្មោះល្បីល្បាយនៅអាម៉េរិក និង នៅលើពិភពលោក នៅថ្ងៃទី ៣០ មិថុនាកន្លងទៅ បានចុះផ្សាយពីការប្រកាសម្តេច ហ៊ុន សែន ឈប់ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកហើយប្តូរមកប្រើ TikTok និង Telegram។ក្នុងខ្លឹមសារនោះ New York Times ស្រង់សម្តីអ្នកពាក្យក្រុមហ៊ុនហ្វេសប៊ុកថា ក្រុមហ៊ុនមិនបានលុបផេកហ្វេសប៊ុកសម្តេច ហ៊ុន សែននោះទេ ពោលគឺសម្តេចហ៊ុន សែន ខ្លួនឯងទេ គឺជាអ្នកលុប។

ក្រោយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រកាសលុបផេកហ្វេសប៊ុនដែលមានអ្នកចូលចិត្តជាង១៤លាននាក់ បណ្តាញសារព័ត៌មានធំៗនៅលើពិភពលោកបានចុះផ្សាយព្រោងព្រៀតពីការសម្រេចចិត្តដ៏សំខាន់របស់សម្តេច ហ៊ុន សែន ដោយចាប់ជាចំណងជើងផ្សាយផ្សេងៗគ្នា។

New York Times ជាសារព័ត៌មានចាស់វស្សារបស់អាម៉េរិកពីការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន ដែលលុបបណ្តាញសង្គមហ្វេសប៊ុក ហើយប្តូរមកប្រើប្រាស់ TikTok និង Telegram វិញ។New York Times បានស្រង់សម្តីរបស់អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុក ឬ Meta ថា "ក្រុមហ៊ុនហ្វេសប៊ុកមិនបានលុបផេកហ្វេសប៊ុករបស់សម្តេចហ៊ុន សែននោះទេ ពោលគឺសម្តេចខ្លួនឯងទេជាអ្នកបញ្ជាឱ្យជំនួយការលុប"។

គួរបញ្ជាក់ថា ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្កើតផ្លូវការនៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីទទួលសេចក្តីរាយការណ៍ដោយផ្ទាល់ពីប្រជាពលរដ្ឋពេលជួបនូវទុក្ខកង្វល់ និង បញ្ហានានា ហើយក៏បានឆ្លើយតប និង ដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា។ប៉ុន្តែនៅចុងខែមិថុនា សម្តេចបានប្រកាសលុបផេកហ្វេសប៊ុក ក្រោយពីក្រុមហ៊ុនហ្វេសប៊ុប្រជុំពិនិត្យ ដើម្បីឈានទៅផ្អាក់ហ្វេសប៊ុកសម្តេចដែលគេមើលឃើថា ជាការសម្រេចចិត្តលម្អៀងពាក់ព័ន្ធរឿងនយោបាយខណៈការបោះឆ្នោតថ្នាក់ជាតិនឹងចូលមកដល់នៅថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

តែយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន​ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនល្ងង់បិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ តាមការអុចអាលរបស់ក្រុមប្រឆាំងនៅបរទេសនោះទេ ព្រោះហ្វេសប៊ុកជាតម្រូវការរបស់ប្រជាជនកម្ពុជា ​ដូច្នេះសម្តេចតម្កល់ផលប្រយោជន៍ប្រជាជនជាធំ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង