Cctimesw1140xh150cm copy

បុគ្គលិករោងចក្រផលិតអគ្គិសនីមួយកន្លែងនៅក្រុងអ៊ូហាន់នៅតែបន្តធ្វើការដោយមិនភ័យខ្លាច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ រោងចក្រផលិតអគ្គិសនីCHINA HUANENG YANGLUO ដែលមានទីតាំងនៅក្នុងទីក្រុងអ៊ូហាន់ ដែលជាទីក្រុងកំពុងតែជួបនឹងបញ្ហាវីរុសយ៉ាងដំណំ ដែលមានបរិមាណចំណុះសរុប២៤៩០០០០គីឡូវ៉ាត់ ស្មើនឹង៥៤%នៃបរិមាណអគ្គិសនីសរុបក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។

ចាប់តាំពីស្ថានភាពជំងឺវីរុសនេះបានកើតឡើងមក បុគ្គលិកទាំងអស់នៃរោងចក្រអគ្គិសនីមួយនេះ បានទទួលកិច្ចការងារយ៉ាងអង់អាច និងមានទំនួលខុសត្រូវ ដោយមិនភ័យខ្លាចនឹងជំងឺដ៏កាចសាហាវនោះទេ ពួកគេបានចូលរួមប្រឆាំងនឹងវីរុសដោយផ្ទាល់ និងសកម្ម និងព្រមទាំងចូលរួមការពារទីក្រុងអ៊ូហាន់ផងដែរ។

ស្ថិតនៅក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ ពួកគេបានធ្វើការធានាដំណើរការជាធម្មតានៃសុវត្ថិភាពក្រុមផ្នែកម៉ាស៊ីនភ្លើងដោយអស់ពីកម្លាំងកាយនិងចិត្ត ព្រោះដើម្បីធានាបានសេចក្តីតម្រូវការថាមពលអគ្គិសនីក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងវីរុស ក៏ដូចជាក្នុងទីក្រុងអ៊ូហាន់ផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង