Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យារបស់ក្រុមហ៊ុន ហួវៃ ប្រចាំឆ្នាំ២០២២-២០២៣ ត្រូវបានបិទបញ្ចប់ជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យារបស់ក្រុមហ៊ុន ហួវៃ ប្រចាំឆ្នាំ២០២២-២០២៣ ត្រូវបានបិទបញ្ចប់ជាផ្លូវការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ពិធីបិទនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកZhang Zhengjun អនុប្រធានក្រុមហ៊ុនHuawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក យ៉ាវ សុវណ្ណ នាយកប្រតិបត្តិ ក្រុមហ៊ុន ហួវៃ កម្ពុជា និងចូលរួមដោយ ថ្នាក់ដឹកនាំនៃក្រសួង ក្រុមហ៊ុន សាស្រ្តាចារ្យ និងនិស្សិតជិត៤០នាក់មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងនេះ ពិតជាមានសារៈសំខាន់ ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការទទួលបានចំណេះដឹងថ្មី និងការផ្លាស់ប្តូរបទពិសោធល្អៗជាមួយនិស្សិតមកពីប្រទេសដទៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ អក្ខរកម្មឌីជីថល និងការបណ្តុះបណ្តាលជំនាញ គឺជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ ហើយដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងអនុវត្ត លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រួមមាន កម្មវិធីប្រកួតប្រជែងបញ្ញវន្តឌីជីថល (Digital Talents) ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅគ្រប់វិទ្យាល័យទូទាំងប្រទេស ការដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ជាដើម។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថាការស្ដារសេដ្ឋកិច្ចឡើងវិញនិងភាពរីកចំរើននៃបច្ចេកវិទ្យា សុទ្ធសឹងតែមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយការអភិវឌ្ឍន៍ក្នុងវិស័យអប់រំនិងការបណ្តុះបណ្ដាលធនធានមនុស្ស។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាសម្រេចបានសមិទ្ធផលផ្លែផ្កាក្នុងវិស័យអប់រំគួរឱ្យកត់សម្គាល់ សង្ឃឹមថាសិស្សនិស្សិតដែលទទួលបានជ័យលាភីនឹងទទួលបានលទ្ធផលផ្លែផ្កានាពេលអនាគតក្រោយពីរៀនចប់ និងរួមចំណែកជាកម្លាំងក្នុងការបំប្លែងឌីជីថលភាវូនីយកម្មនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងចិននិងកម្ពុជា រដ្ឋាភិបាលចិនក៏រីករាយនឹងផ្តល់ការគាំទ្រដល់សិក្ខាកាមឆ្នើមកម្ពុជា ដើម្បី ដែលឆ្នើមទៅសិក្សានិងផ្លាស់ប្តូរបទពិសោធនៅប្រទេសចិនផងដែរ។ ឯកឧត្តមបន្តទៀតថា ការផ្លាស់ប្តូរបទពិសោធនិងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងកម្ពុជា-ចិន គឺមានការចូលរួមយ៉ាងស្អិតរមួតពីក្រុមហ៊ុនសហគ្រាស និងយុវជននៃប្រទេសទាំងពីរ ហើយលោកសង្ឃឹមថាក្រុមហ៊ុនHuawei នឹងចាប់យកឱកាសនេះ ដើម្បីជំរុញការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើន ក៏ដូចជាកៀរគរយុវជនទាំងពីរប្រទេសឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធ និងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសទាំងពីរឱ្យកាន់តែច្រើន ដើម្បីរួមគ្នាបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងថា ឯកឧត្តមជានិច្ចជាកាលបានចូលរួមគម្រោងបណ្តុះបណ្តាលទេពកោសល្យ ICT របស់ក្រុមហ៊ុន Huawei កម្ពុជា ដែលនេះជាសក្ខីភាពហើយក៏បានធ្វើជាសាក្សីអំពីការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាឌីជីថលក្នុងប្រទេសកម្ពុជា។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថាវិស័យឯកជន ដៃគូអភិវឌ្ឍ បណ្ឌិត្យសភា និងសូម្បីតែសិស្សនិស្សិតគ្រប់រូបគឺជាភាគីពាក់ព័ន្ធសំខាន់នៅក្នុងបរិវត្តកម្មឌីជីថល។ យើងអាចធ្វើការរួមគ្នាដើម្បីកសាងសេដ្ឋកិច្ចទូលំទូលាយ និងសង្គមដែលពន្លឿនកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងលើកកម្ពស់សុខុមាលភាពសង្គមក្នុងរយៈពេលវែង។ យើងក៏ស្វាគមន៍និស្សិតទាំងអស់ឱ្យក្លាយជាភ្នាក់ងារសកម្មនៃបរិវត្តកម្មឌីជីថលសម្រាប់កម្ពុជាឌីជីថលនាពេលអនាគតផងដែរ។

លោក សុវណ្ណ យ៉ាវ បានថ្លែងថា ការប្រកួតប្រជែងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Huawei គឺជាវេទិកាប្រកួតប្រជែងអន្តរជាតិ និងផ្លាស់ប្តូរគំនិតដ៏សំខាន់មួយសម្រាប់និស្សិត។ ចាប់តាំងពីឆ្នាំ២០១៥-២០១៦ រហូតមកដល់បច្ចុប្បន្ន កម្មវិធីនេះត្រូវបានរៀបចំឡើងចំនួន៧លើករួចមកហើយ ក្នុងគោលបំណងប្រកួតប្រជែងផ្លាស់ប្តូរទេពកោសល្យICTបង្កើនកម្រិតចំណេះដឹងICTរបស់សិស្សនិស្សិត ពង្រឹងសមត្ថភាពអនុវត្តជាក់ស្តែង សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងសមត្ថភាពបង្កើតការច្នៃប្រឌិតថ្មីៗ។

លោកបន្តថា ឆ្នាំនេះយើងបានបង្កើតកំណត់ត្រាសម្រាប់ចំនួនអ្នកចូលរួមច្រើនបំផុត និងលទ្ធផលល្អបំផុតនៅក្នុងប្រទេសកម្ពុជា។ ឆ្នាំនេះជាឆ្នាំទីពីរដែលក្រុមហ៊ុន Huawei កម្ពុជាបានរៀបចំសិស្សនិស្សិតចូលរួមការប្រកួត ដែលរួមមាននិស្សិតចំនួន២៣៧នាក់មកពីបណ្ដាសាកលវិទ្យាល័យធំៗបានចុះឈ្មោះចូលរួម ក្នុងនោះ៦នាក់បានចូលប្រកួតប្រជែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង៣នាក់ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក សម្រេចបាននូវជ័យលាភីចំណាត់ថ្នាក់លេខ៣។

ក្រុមហ៊ុនមានកិត្តិយសក្នុងការបង្កើតឱកាសនេះសម្រាប់សិស្សនិស្សិតទាំងអស់ ដើម្បីជំរុញចំណាប់អារម្មណ៍របស់ពួកគេនៅក្នុង វិស័យICT និងក្លាយជាកម្លាំងថ្មី ជាសសរស្តម្ភនាពេលអនាគតក្នុងការស្រាវជ្រាវ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យICT។ លោកបញ្ជាក់ថា ឆ្ពោះទៅអនាគត យើងនឹងប្រកាន់ខ្ជាប់នូវគោលគំនិត «នៅប្រទេសកម្ពុជា ដើម្បីប្រទេសកម្ពុជា» ហើយក្រោមការជួយជ្រោមជ្រែង និងការដឹកនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការសហការរបស់សាកលវិទ្យាល័យធំៗនៅក្នុងស្រុក ក្រុមហ៊ុននឹងដាក់ឲ្យដំណើរការគម្រោង“១-១០០-១០០០” ពោលគឺឆ្នាំ២០២៣ ខេត្តមួយ(ខេត្តតាកែវ)នៅក្នុងប្រទេសកម្ពុជានឹងត្រូវបានជ្រើសរើស ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាថ្មីលើប្រព័ន្ធអ៊ិនធើណិត រួមមានការអញ្ជើញអ្នកជំនាញ ICT កម្ពុជានិងនិស្សិតយុវជនជំនាញពាក់ព័ន្ធសរុបចំនួន ១០០ រូបមកបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សជំនាញ ICT ចំនួន ១០០០ រូបនៅប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង