ភ្នំពេញ៖ អ្នកស្រី គុយ ឌីស៊ីណា ជាស្រ្តីមេផ្ទះម្នាក់រស់នៅសង្កាត់គីម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។អ្នកស្រីធ្លាប់ទៅរៀនពីវិធីធ្វើម្ហូបនៅទូរទស្សន៍ប៉ុសិ៍កូរ៉េ។ក្នុងកម្មវិធីនោះអ្នកស្រីទទួលបានចំណេះដឹងមួយគឺសារៈប្រយោជន៍នៃ “ទឹកអង្ករ”។អ្នកស្រីបានប្រាប់《ស៊ីស៊ីថាមស៍》 ពេលលាងទឹកអង្ករមុនដាំបាយ បើសិនជាអាចសូមកុំចាក់ទឹកអង្ករចោល ព្រោះវាមានប្រយោជន៍ក្នុងការជួយកម្ចាត់សារជាតិគីមី ដែលមាននៅក្នុងចំណីអាហារឆៅឬស្រស់ ដែលអ្នកទិញមកបរិភោគដូចជា ត្រី សាច់ ឬបន្លែស្រស់ជាដើម។
អ្នកស្រីបាននិយាយថា ដំបូងឡើយអ្នកស្រីមិនបានដឹងទេថាទឹកអង្ករមានសារៈប្រយោជន៍ដ៏លល្អបែបនេះ ព្រោះពេលដែលអ្នកស្រីដាំបាយតែងចាក់ទឹកអង្ករចោលរហូត ពេលធ្វើម្ហូបញាំម្តងៗ មានពេលខ្លះដូចជាមានខ្លិនមិនល្អសោះ ដូចជាឆ្អាប ឬសារជាដើម។
ស្រ្តីមេផ្ទះរូបនេះបានបន្តថា ក្រោយពីអ្នកស្រ្តីបានមើលកម្មវិធីទូរទស្សន៍ប៉ុសិ៍កូរ៉េមួយ ដែលបានបង្រៀនពីរបៀបធ្វើម្ហូប និងរបៀបចំអិនម្ហូបអោយមានអនាម័យ អ្នកស្រីក៏ចាប់អារម្មណ៍ត្រង់ចំណុចដែលលាងទឹកអង្ករ ហើយចាក់<<ទឹកអង្ករចូលបន្លែ ឬសាច់ស្រស់>> លាងពីទៅបីដងបានសម្អាតទឹកធម្មតាជាក្រោយ។
ទន្ទឹមនិងនោះដែរ អ្នកស្រី ក៏បានអនុវត្តន៍នៅវិធីលាងទឺកអង្ករជាមួយម្ហូបស្រស់ ជារៀងរាល់ថ្ងៃវិធីសាស្រ្តនេះ ធ្វើអោយអ្នកស្រីគិតថាដូចជាខុសប្លែកពីមុន ហើយក៏ទុកចិត្តខ្លាំងជាងមុនផងដែរ ពីមុនពេលធ្វើម្ហូបញាំម្តងៗ មានអារម្មណ៍ថាក្លាច ហើយនៅមានខ្លិន និងមិនសូវទុកចិត្តដោយសារការប្រើប្រាស់ទៅលើម្ហូបអាហារមានផ្ទុកសារជាតិគីមីច្រើន។ តែក្រោយពេលដែលមើលកម្មវិធី បង្រៀនធ្វើម្ហូបដោយមានអនាម័យ អ្នកស្រីក៏លែងសូវភ័យក្លាចពីរឿងម្ហូប បន្លែ ដែលមានផ្ទុកសារជាតិគីមីទៀតដែរ។
ចុងបញ្ចប់ អ្នកស្រី ផ្តាំថា បើសិនជាអាចអនុវត្តន៍បាន សូមស្រ្តីមេផ្ទះគ្រប់រូប កុំចាក់ទឹកអង្ករចោល ពេលលាងអង្កររួចសូមទុកទឹកអង្ករ ត្រាំជាមួយសាច់ជ្រូក ឬត្រី និងបន្លែស្រស់ រួចលាងពីទៅបីដង ដើម្បីអោយកម្ចាត់សារជាតិគីមីដែលមានក្នុងបន្លែឬសាច់ ក្រោយមកចាំសម្អាតទឹកធម្មតា មុនពេលដែលយើងធ្វើម្ហូបញាំជាលក្ខណគ្រួសារ ដោយមានអនាម័យ។
បើតាមប្រភពពី(CEN)បានបញ្ជាក់ថា សព្វថ្ងៃនេះ ក្រៅពីវិធីបំបាត់ក្លិនមាត់ដោយក្រូចឆ្មារ ខ្ញី ទឹកឃ្មុំអំបិលសមុទ្រ ក្នុងនោះដំណោះស្រាយពីទឹកអង្ករក៏ត្រូវបានមនុស្សជាច្រើនពេញចិត្តផងដែរក្នុងការកម្ចាត់ខ្លិនមាត់ និងខ្លិនឆ្អាប របស់ម្ហូបអាហារជាដើម។ ក្នុងនោះសមាសធាតុ ធម្មជាតិក្នុងទឹកអង្ករ ក៏មានផ្ទុកច្រើនគួរសមនូវវីតាមីនPP រួមនឹងសារជាតិរ៉ែផងដែរ៕