Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

បច្ចេកទេសកសិកម្មឆ្លាតវៃ កាត់បន្ថយសម្ពាធលើព្រៃឈើ និងសត្វព្រៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID ព្រៃឡង់បៃតង

កំពង់ធំ៖ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលដល់ប្រជាសហគមន៍ដែលកំពុងរស់នៅជិតព្រំប្រទល់ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តកំពង់ធំ។ ប្រជាសហគមន៍ ដែលកំពុងរស់នៅទីនោះ បានរកចំណូលដោយអាស្រ័យលើការធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ប៉ុន្ដែដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យដំណាំមិនផ្ដល់ទិន្នផលច្រើន ស្របពេលបសុសត្វត្រូវបាត់បង់ អ្នកភូមិមួយចំនួនងាកទៅរកការកាប់ឆ្ការព្រៃដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ ដើម្បីកាត់បន្ថយសម្ពាធលើព្រៃឈើ និងសត្វព្រៃ អង្គការ People In Need ផ្តល់ឱ្យកសិករនូវបច្ចេកទេសកសិកម្មឆ្លាតវៃ និងបច្ចេកទេសចិញ្ចឹមមាន់បង្កើនភាពធន់របស់ពួកគេចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

អ្នកស្រី សំ សុផល មានអាយុ ៤៥ឆ្នាំ ជាប្រជាសហគមន៍ក្នុងចំណោមប្រជាសហគមន៍ដ៏ទៃទៀត កំពុងរស់នៅជិតព្រំប្រទល់ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តកំពង់ធំ បានរកចំណូលដោយអាស្រ័យលើការធ្វើស្រែចម្ការ ដាំដំឡូងមី ចិញ្ចឹមគោ និងមាន់ផងដែរ ប៉ុន្ដែដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យដំណាំមិនផ្ដល់ទិន្នផលច្រើន ស្របពេលបសុសត្វត្រូវបាត់បង់ លោកស្រី និងអ្នកភូមិមួយចំនួនងាកទៅរកការកាប់ឆ្ការព្រៃដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។

អ្នកស្រី សំ សុផល ជាកសិករចិញ្ចឹមមាន់មកពីខេត្តកំពង់ធំ (រូបភាព៖ USAID ព្រៃឡង់បៃតង)

ដើម្បីកាត់បន្ថយសម្ពាធលើព្រៃឈើ និងសត្វព្រៃ អង្គការ People In Need តាមរយៈគម្រោងមួយដែលមានឈ្មោះថា Dev4SCALE ដែលត្រូវបានគាំទ្រដោយកម្មវិធីជំនួយរបស់គម្រោង USAID ព្រៃឡង់បៃតង បានផ្តល់ឱ្យកសិករនូវបច្ចេកទេសកសិកម្មឆ្លាតវៃ និងបច្ចេកទេសចិញ្ចឹមមាន់បង្កើនភាពធន់របស់ពួកគេចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

សម្រាប់គ្រួសាររបស់អ្នកស្រី សំ សុផល កម្មវិធីរយៈពេល១២ខែស្តីពីការចិញ្ចឹមមាន់ដែលធន់នឹងអាកាសធាតុបានធ្វើឱ្យលទ្ធផលនៃការចិញ្ចឹមមាន់របស់គាត់មានការផ្លាស់ប្តូរ។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ អ្នកស្រីបានចុះហត្ថលេខាលើកិច្ចសន្យាមិនកាប់បំផ្លាញព្រៃឈើ។ អ្នកស្រី សុផល បានទទួលវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ របៀបធ្វើចំណីមាន់ និងរបៀបផ្តល់ការថែទាំបសុពេទ្យ។ កម្មវិធីក៏បានផ្តល់មាន់ចំនួន៧០ក្បាល សម្ភារៈសម្រាប់សង់ទ្រង់មាន់ និងចំណីមាន់ផងដែរ។

រូបភាព៖ USAID ព្រៃឡង់បៃតង

ពេលនេះ អ្នកស្រី សុផលអាចលក់មាន់ដែលមានគុណភាពខ្ពស់ដល់អ្នកទិញរៀងរាល់បីខែម្តង ដោយទទួលបានប្រាក់ចំណេញប្រចាំខែ ៧៥ដុល្លារអាមេរិក។ មកដល់ពេលនេះ គ្រួសារចំនួន១០១ ដែលបានចូលរួមក្នុងកម្មវិធីបានមើលឃើញថាប្រាក់ចំណូលគ្រួសាររបស់ពួកគេកើនឡើងចំនួន៥០%។

សារសំខាន់ចំពោះវិធីសាស្រ្ត Dev4SCALE គឺការភ្ជាប់ទំនាក់ទំនងអ្នកស្រី សុផល និងអ្នកចូលរួមផ្សេងទៀតជាមួយអ្នកទិញមាន់ ដោយធានាថាគ្រឿងផ្សំសម្រាប់ធ្វើចំណីមាន់អាចរកបាននៅក្នុងសហគមន៍របស់ពួកគេ និងធ្វើឱ្យប្រាកដថាកសិករចិញ្ចឹមមាន់មានលទ្ធភាពទទួលបានសេវាកម្មបសុពេទ្យដែលមានគុណភាពល្អ៕

រូបភាព៖ USAID ព្រៃឡង់បៃតង
អាជីវករទិញមាន់ជាប្រចាំពីអ្នកស្រី សំ សុផល (រូបភាព៖ USAID ព្រៃឡង់បៃតង)
រូបភាព៖ USAID ព្រៃឡង់បៃតង
 រូបភាព៖ USAID ព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង