
សៀមរាប៖ កម្ពុជា នឹងរៀបចំពិធីបុណ្យឆ្លងសាលាឆទានឆ្លងស្ពានមាត់ទន្លេ ក្រោមរូបភាពបុណ្យសមុទ្រទឹកសាបកម្ពុជា ជាលើកដំបូង នាថ្ងៃទី១៧-១៨ មិថុនា ឆ្នាំ២០២៣ នៅសហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ដើម្បីចូលរួមផ្សព្វផ្សាយបញ្ហាបរិស្ថាន ក៏ដូចជាគាក់កកាយប្រពៃណីចាស់ៗ យកមកចងក្រងជាព្រឹត្តិការណ៍មួយ ឲ្យទៅជាផលិតផលទេសចរណ៍។ ជាពិសេសនោះបុណ្យសមុទ្រទឹកសាបកម្ពុជា ក៏មានរួមបញ្ចូលពិធីបុណ្យមួយដែលជាប្រពៃណីរបស់សហគមន៍កំពង់ភ្លុក ដែលមិនបានធ្វើប្រមាណជា១៧ឆ្នាំមកហើយ គឺពិធីបុណ្យឆ្លងសាលាឆទានឆ្លងស្ពានមាត់ទន្លេ។
បើតាមលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី បានឲ្យដឹងថា ឆ្នាំនេះមានប្រព្រឹត្តិការណ៍មួយយ៉ាងធំនៅកម្ពុជា គឺបុណ្យសមុទ្រទឹកសាបកម្ពុជា ជាលើកដំបូង នៅសហគមន៍កំពង់ភ្លុក។ វាជាព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ដែលគ្រោងធ្វើរយៈពេល ២យប់៣ថ្ងៃ ដោយបញ្ចូលនៅសកម្មភាព និងកម្មវិធីជាច្រើន ទាក់ទងនិងប្រពៃណីសហគមន៍ សកម្មភាពអប់រំបរិស្ថាន និងសកម្មភាពទេសចរណ៍។ ក្នុងនោះ កម្មវិធីនូវថ្ងៃទី១ ផ្ដោតទៅលើកម្មវិធី ជាលក្ខណៈប្រពៃណី ពូនភ្នំខ្សាច់ និងសូត្រ និងថ្ងៃបន្ទាប់មានពិធីរាបបាត្រ។
.png?1686124181)
លោក ស៊ា សុផល បានបន្ដថា គោលបំណងនៃការធ្វើទេសចរណ៍បរិស្ថាន ដើម្បីជំរុញឲ្យមានការចាប់អារម្មណ៍ពីសហគមន៍ទន្លេសាប ដើម្បីឲ្យមានភ្ញៀវទេសចរមកលេង ជាពិសេសនៅសហគមន៍កំពង់ភ្លុក ហើយការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ ស្ដារឡើងវិញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ ក្នុងសកម្មភាពនោះ មានការរើសសម្អាតថង់ប្លាស្ទិក នៅមាត់ទន្លេសាបឲ្យបានមុនរដូវទឹកជំនន់ឡើង។ បន្ទាប់មកមានការដាំកូនឈើចំនួន ១០០ដើម តំណាងឲ្យសហគមន៍កំពង់ភ្លុក ដែលមានចំនួន ១០០០គ្រួសារ។
.png?1686124186)
លោក ស៊ា សុផល បានបន្ដទៀតថា នៅក្នុងព្រឹត្តិការណ៍នេះមានសកម្មភាពសំខាន់ចំនួន៤ ដែលទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេង។ ក្នុងនោះមានការហែក្បួនតុក្កតាយក្ស ដែលមានរូបត្រី និងសត្វស្លាប ដែលរស់នៅពឹងផ្អែកលើទន្លេសាប ចំនួន ១២០រូប។ បន្ថែមពីនេះ មានការតាំងពិរព័ណ៌សហគមន៍ ដូចជាសហគមន៍ទេសចរណ៍ និងសហគមន៍នេសាទ។ ពិសេសនោះ សកម្មភាពល្បែង និងរបាំប្រជាប្រិយ និង កម្មវិធីប្រកួតប្រជែងអ្នកចម្បាំងទន្លេសាប។ នៅពេលយប់មានការសម្ដែងសិល្បៈអប់រំបរិស្ថាន ដែលសម្ដែងដោយប្រជាសហគមន៍ សិស្សានុសិស្សនៅក្នុងសហគមន៍ ការរាំកំសាន្ដ ការលេងល្បែងប្រជាប្រិយ ស្ដង់ពិព័រណ៌ លក់ម្ហូបអាហារ។ ជាពិសេសនោះ មានល្ខោនបាសាក់ចំនួន ២យប់។
.png?1686124189)
ទោះបីព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាននេះ តែក៏មានការបញ្ចូលបុណ្យឆ្លងសាលាឆទានឆ្លងស្ពានមាត់ទន្លេ ដែលជាបុណ្យប្រពៃណី ដែលខកខានធ្វើប្រមាណ ១៧ឆ្នាំមកហើយ។ កាលពីបុណ្យពិធីបុណ្យនេះ ជាប្រពៃណី នូវពេលដែលយកវាមកអភិរក្សហើយ បង្កើតជាព្រឹត្តិការណ៍មួយដែលទាក់ទាញទេសចរណ៍។ ហើយព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាននេះ នឹងគាក់កកាយប្រពៃណីចាស់ៗ យកមកចងក្រងជាព្រឹត្តិការណ៍មួយ ឲ្យទៅជាផលិតផលទេសចរណ៍។
លោក ស៊ា សុផល សង្ឃឹមថា ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ ជំរុញឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍កំពង់ភ្លុក នឹងប្ដេជ្ញាធ្វើឲ្យសហគមន៍កំពង់ភ្លុកស្អាត ដោយបញ្ឈប់ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក និងបញ្ឈប់ការដុតសំរាមប្លាស្ទិក៕
.png?1686124233)
.png?1686124242)
.png?1686124241)
.png?1686124235)
.png?1686124243)
.png?1686124237)
.png?1686124236)
.png?1686124240)
.png?1686124238)