Yearendyearend1140x150

កសិករស្រូវត្រយងចូលរួមសង្គ្រោះព្រៃឈើនិងសត្វព្រៃដោយផ្លាស់ប្ដូរទម្លាប់នៃការដុតកញ្ច្រាំងស្រូវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ សមាជិកស្រូវត្រយងចំនួន ៨២៧នាក់ បានបញ្ឈប់ការដុតសំណល់កញ្ច្រាំងស្រូវនៅក្នុងស្រែរបស់ពួកគេ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីស្រូវត្រយង។ ការដុតសំណល់កញ្ច្រាំងស្រូវ ជាសកម្មភាពមួយដែលចូលរួមសង្គ្រោះព្រៃឈើ សត្វព្រៃ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ការដុតសំណល់កញ្ច្រាំងស្រូវបន្ទាប់ពីច្រូតកាត់រួច គឺជាការអនុវត្តជាទូទៅសម្រាប់កសិករ នៅទូទាំងប្រទេសកម្ពុជា ដែលវាបានរួមចំណែកដល់ការបំពុលបរិយាកាស និងការប្រែប្រួលអាកាសធាតុក្នុងទម្រង់នៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ នៅតាមតំបន់គោលដៅ របស់ USAID មរតកបៃតង ការអនុវត្តនេះក៏អាចបណ្ដាលឱ្យមានភ្លើងឆេះព្រៃនៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ដែលបំផ្លាញព្រៃឈើ សម្លាប់សត្វព្រៃ និងអាចបំភាយ ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនទៅក្នុងបរិយាកាសទៀតផង។

ដើម្បីទប់ស្កាត់គ្រោះមហន្តរាយបែបនេះកុំឱ្យកើតមានឡើង អង្គការសន្សំម្លប់ព្រៃ ដែលជា ដៃគូរបស់ USAID មរតកបៃតង បានរៀបចំសកម្មភាពលើកកម្ពស់ការយល់ដឹងជាច្រើន អំពីផលប៉ះពាល់ និងផលវិបាកដែលបណ្ដាលមកពីការដុតសំណល់កញ្ចាំងនេះ។ ជាការលើកទឹកចិត្តបន្ថែម កម្មវិធីស្រូវត្រយងក៏បានតម្រូវឱ្យកសិករទាំងអស់បញ្ឈប់ការដុត សំណល់កញ្ចាំងរបស់ពួកគេ ដើម្បីចូលរួមក្នុងកម្មវិធីដែលផ្ដល់បុព្វលាភលើសពី៥០% សម្រាប់អង្ករសរីរាង្គ និងមានការចូលរួមក្នុងការអភិរក្ស។

កសិករក៏ត្រូវបានលើកទឹកចិត្ត ឱ្យប្រើបច្ចេកទេសផ្សេងទៀត ដើម្បីប្រើប្រាស់សំណល់កញ្ចាំងនៅក្នុងស្រែរបស់ពួកគេឱ្យ មានប្រយោជន៍វិញដែលរួមមាន ការភ្ជួរដីស្រែត្រលប់ដើម្បីកប់សំណល់កម្លាំងដែលអាចធ្វើឱ្យដីស្រែរបស់ពួកគេមានគុណភាពប្រសើរឡើងផងដែរ។ អង្គការសន្សំម្លប់ព្រៃក៏ធ្វើការត្រួតពិនិត្យក្រោយការប្រមូលផល ជាផ្នែកមួយនៃប្រព័ន្ធត្រួតពិនិត្យ (Internal Control System) របស់កម្មវិធីស្រូវត្រយង ពីខែមករា ដល់ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលវាលស្រែរបស់កសិករស្រូវត្រយង និង ដើម្បីធានាថាកសិករទាំងអស់អនុវត្តតាមគោលការណ៍របស់កម្មវិធីបានយ៉ាងត្រឹមត្រូវ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង