Yearendyearend1140x150

«បបែលយក្ស»ត្រូវបានអ្នកវិទ្យាសាស្ដ្រតាមដានចរាចររយៈពេល១ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ

ស្ទឹងត្រែង៖ ត្រីបបែលយក្ស ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ត្រូវបានគេបំពាក់ស្លាកបញ្ជូនសំលេង (acoustic tag) មុនពេលលែងទៅ ក្នុងទន្លេវិញ។ ទិន្នន័យដែលគេប្រមូល ក្នុងរយៈពេល១ឆ្នាំនេះ បានបង្ហាញថា ទោះបីជាវាមានទំហំខ្លួនដ៏ធំអស្ចារ្យ ប៉ុន្តែជម្រករបស់សត្វបបែលយក្សញីនេះមានទំហំតូចនៅឡើយ ស្ថិតនៅអន្លង់ នៃទន្លេមេគង្គភូមិភាគឦសាននៃប្រទេសកម្ពុជា ពោរពេញដោយជីវៈចម្រុះ តែស្ថិតក្រោមការគំរាមកំហែង ។

គម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ គាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បង្ហាញតម្រុយថានឹងអាចការពារបាននូវប្រភេទត្រីយក្សជិតផុតពូជនេះព្រមទាំងទន្លេដែលប្រភេទត្រីរស់នៅ។ ការរកឃើញត្រីបបែលយក្សទឹកសាបដ៏ធំមានទម្ងន់ ៣០០ គីឡូក្រាម ឬ ៦៦១ផោនកាលពីឆ្នាំមុននៅក្នុងទន្លេមេគង្គ បានចាប់ ផ្តួចផ្តើមគំនិតថ្មីមួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីសិក្សាស្វែងយល់ និងការពារសត្វអាថ៌កំបាំងដ៏ធំបំផុតមួយនេះនៅលើភពផែនដី។

អ្នកវិទ្យាសាស្ត្របានប្រសិទ្ធនាមត្រីបបែលយក្សនេះថា “បូណ៌មី” ដែលមានន័យថា «ព្រះចន្ទពេញវង់ ឬ បូណ៌មី»។ ក្នុងរយៈពេល ១២ខែមកនេះ ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផល ក្រុមអ្នកវិទ្យាសាស្ត្របាននឹងកំពុង តាមដានសត្វបបែលដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកមួយនេះ។ បន្ទាប់ពីគេចាប់វាបានក្នុងខែ មិថុនា ឆ្នាំ២០២២ បូណ៌មីត្រូវបានគេបំពាក់ស្លាកបញ្ជូនសំលេង (acoustic tag) មុនពេលដោះលែងទៅ ក្នុងទន្លេវិញ។ ទិន្នន័យដែលគេប្រមូលបានបង្ហាញថា ទោះបីជាវាមានទំហំខ្លួនដ៏ធំអស្ចារ្យ ប៉ុន្តែជម្រករបស់សត្វបបែលយក្សញីនេះមានទំហំតូចនៅឡើយ ស្ថិតនៅអន្លង់ នៃទន្លេមេគង្គភូមិភាគឦសាននៃប្រទេសកម្ពុជា ពោរពេញដោយជីវៈចម្រុះ តែស្ថិតក្រោមការគំរាមកំហែង ។

លោកបណ្ឌិត ហ្សេប ហូហ្គេន សាស្ត្រាចារ្យជីវវិទ្យានៅសកលវិទ្យាល័យណេវ៉ាដារីណូ មានប្រសាសន៍ថា ព័ត៌មានថ្មីអំពីត្រីបបែល និងត្រីជិតផុតពូជដទៃទៀតមានសារៈសំខាន់ចំពោះការការពារសត្វ ដែលជាតំណាងជាតិកម្ពុជា និងការអភិរក្សទន្លេដែលផ្តល់ ស្បៀងដល់មនុស្សរាប់លាននាក់។ សត្វបបែលយក្សនេះបានក្លាយជាចំណុចស្នូលនៃការជជែកពិភាក្សាគ្នាដ៏ធំមួយអំពីជោគវាសនានៃទន្លេមេគង្គ និងថាតើធ្វើយ៉ាងណាឲ្យមានមានតុល្យភាពរវាង ការអភិវឌ្ឍអាងទន្លេជាមួយនឹងការគ្រប់គ្រងបរិស្ថាន ដើម្បីឱ្យទន្លេមេគង្គអាចបន្តផ្គត់ផ្គង់ដល់ ប្រជាជនក្នុងតំបន់រាប់ជំនាន់តទៅមុខទៀត៕

រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង