Yearendyearend1140x150

ទសវត្សវិសាមញ្ញនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសសរុប១៧៥ចូលមកបោះទុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ទសវត្សវិសាមញ្ញនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

  បានទាក់ទាញសហគ្រាសចំនួនសរុប១៧៥ចូលមកបោះទុនវិនិយោគ ផ្តល់ឱកាសការងារជិត៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញនិងនាំចូលរបស់សហគ្រាសក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់ថ្មី។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុដោយមានការសហការគ្នារវាងក្រុមហ៊ុន HOdo group ក្រុមហ៊ុនWuxi Huatai Investment and Property Co. , Ltd. និងក្រុមហ៊ុន Cambodia International Investment Development Group Co.,ltd ។តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅខែកុម្ភៈ ឆ្នាំ២០០៨ ចាប់តាំងពីពេលនោះមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានពន្លឿនការសងសង់ជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ត្រូវបានលើកឡើងដប់ឆ្នាំកន្លងមក តំបន់សេដ្ឋកច្ចពិសេសបានឆក់យកឱកាសនេះ ខិតខំប្រឹងប្រែឆ្ពោះទៅមុខ ក្លាយជាគម្រោងដ៏សំខាន់មួយនៃការកសាងរួមគ្នា "ខ្សែក្រវាត់ និងផ្លូវ " រវាងប្រទេសចិន និងកម្ពុជា។ 

១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាននូវសមិទ្ធិផលអភិវឌ្ឍន៍ជាផ្លែផ្កា 

   ១០ឆ្នាំនៃការសាងសង់ "ខ្សែក្រវាត់មួយ និងផ្លូវមួយ" ក៏ជា១០ឆ្នាំនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងការបន្តធ្វើឱ្យប្រសើរឡើងនូវតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សមិទ្ធភាពក្នុងការទទួលឧស្សាហកម្មត្រូវបានពង្រឹងជាបន្តបន្ទាប់។ មិនត្រឹមតែបានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ រោងចក្រចំហាយផ្គុំជាមួយអគ្គិសនី អគាអាផាតមិនបុគ្គលិក អន្តេវាសិកដ្ឋានសម្រាប់កម្មករនិយោជិតខ្មែរ មជ្ឈមណ្ឌលនេប៉ីហូដ ហ្សេនថើ ប៉ុស្តិ៍សុខភាព ប៉ុណ្ណោះទេ ថែមទាំងកសាងមជ្ឈមណ្ឌលសេវាផ្នែកច្បាប់ វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យាក្រុងព្រះសីហនុ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ ព្រមទាំងរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងទីក្រុង ការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងការអប់រំ ដែលជំរុញគ្នាទៅវិញទៅមក។១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានប្រកាន់ខ្ជាប់ការរួមបញ្ចូលគ្នារវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខិតខំទាក់ទាញសហគ្រាសឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋានដែលមានសហគ្រាសឧស្សាហកម្មអតិពលកម្មពីដើម ទាក់ទាញសហគ្រាសមានទ្រងទ្រាយធំ ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្មគាំទ្រក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មក្នុងតំបន់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានអភិវឌ្ឍយ៉ាងខ្លាំង នៅឆ្នាំ២០១៣ មានសហគ្រាសរោងចក្រចំនួនសរុប៥៤ មានកម្មករនិយោជិតប្រមាណ ៩.០០០នាក់បំរើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលបច្ចុបន្ន បានក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិដែលបានទាក់ទាញសហគ្រាស (ក្រុមហ៊ុន) ចំនួន១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣០.០០០កន្លែង ។ ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាសក្នុងតំបន់បានកើនឡើងពី ១៣៩ លានដុល្លារក្នុងឆ្នាំ ២០១៣ ដល់ ២,៤៩៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលបានបង្កើនកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា បានក្លាយទៅជា "ក្បាលម៉ាស៊ីន" នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ និង"ចានបាយមាស"របស់ប្រជាជន។

ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានជំរុញការអភិវឌ្ឍន៍ភូមិជុំវិញរបស់តំបន់សេដ្ឋកិច្ចពិសេស ។

   លោក មាច ចាន់ មេឃុំបិតត្រាងបាននិយាយដោយក្តីរំជួលចិត្ត“ដោយពឹងផ្អែកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជីវភាពរស់នៅរបស់អ្នកភូមិយើងខ្ញុំកាន់តែសម្បូរធូធា ពីមុន គ្រួសារនីមួយៗមានតែម៉ូតូមួយឬគ្នាម៉ូតូ ប៉ុន្តែនាពេលបច្ចុបន្ននេះ អ្នកភូមិជាច្រើនបានបំរើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រាក់ចំណូលមានការកើនឡើងជាបន្តបន្ទាប់ គ្រួសារខ្លះបានទិញម៉ូតូពីរទៅបីគ្រឿង ហើយគ្រួសារខ្លះបានទិញរថយន្ត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានជរុញការអភិវឌ្ឍន៍ឃុំបិតត្រាំង និងស្រុកព្រែនប់”។

លោកប៉េកិនជាបុគ្គលិកដែលកំពុងបំរើការងារនៅក្រុមហ៊ុនអេនថេរិកស៍ (ខេមបូឌា) អ៊ិនដាសស្ទៀល ដែលជាក្រុមហ៊ុនមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហុន គាត់ទទួលបន្ទុកក្នុងការជួសជុលម៉ាស៊ីន ពេលធ្វើការនៅក្រុមហ៊ុនអស់រយៈ ពេល៧ឆ្នាំមកនេះ គាត់ពីបុគ្គលិកធម្មតាក្លាយជាប្រធានផ្នែក ប្រាក់ចមណូលក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ គាត់បានផ្លាស់ប្តូរម៉ូតូទៅជារថយន្ត ហើយគាត់បានសាងសង់ផ្ទះថ្មី ជីវភាពរស់នៅកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនាមជាអ្នកភូមិមានដើមកំណើតនៅភូមិពូធឿង ដែលជាភូមិមួយស្ថិតនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គាត់ក៏បានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់ស្រុកកំណើតរបស់គាត់ដែរ “ខ្ញុំនៅតែរងចាំថា ពីមុនផ្លូនៅភូមិតូចណាស់ សុទ្ធតែជាផ្លូវដី និងផ្ទះសាមញ្ញ អ្នកជិតខាងខ្ញុំខ្លះមានជីវភាពរស់យ៉ាងលំបាក។ ពេលនេះអ្វីៗទាំងអស់សុទ្ធតែខុសគ្នាពីមុន ជីវភាពរស់នៅរបស់អ្នកទាំងអស់គ្នា កាន់តែល្អប្រសើរ មនុស្សជាច្រើនបានរស់នៅផ្ទះធំ ហើយក៏មានហាងលក់ដូរជាច្រើននៅតាមផ្លូវ ផ្លូវក៏កាន់តែធំទូលាយ។

ដោយសារទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សព្វថ្ងៃនេះ ភូមិពូធឿង បានបាត់បង់ផ្ទះស្បូវ ហើយជំនួសមកវិញដោយផ្ទះថ្មចម្រុះពណ៌ នៅតាមដងផ្លូវពោរពេញដោយផ្សារទំនើប ហាងលក់ទូរស័ព្ទដៃ ហាងសម្លៀកបំពាក់ ហាងស្បែកជើងនិងមួក និងឱសថស្ថានជាដើម។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងកំពុងបញ្ចូលកម្លាំងក្នុងការជួយអ្នកភូមិឲ្យបោះជំហានទៅកាន់មាគ៌ាដ៏ធំទូលាយនៃជីវិតសម្បូរបែប។

១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាក់ឫសយ៉ាងជ្រៅ ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិនទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ។

   ក្នុងរយៈពេល១០ឆ្នាំកន្លងមក តំបន់ពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍ “រួមគ្នាឈ្នះទាំងប្រាំបីភាគី” ជាមួយម្ចាស់ភាគហ៊ុន បុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ ដៃគូរសហការ រដ្ឋាភិបាល បរិស្ថាន និងសង្គម (សហគមន៍) និងប្រកាន់ខ្ជាប់ដើរតាមផ្លូវនៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព ដើម្បីស្រោចស្រពនូវផ្កានៃមិត្តភាពចិន-កម្ពុជា។ប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព និងចាត់វិធានការជាក់ស្តែងដើម្បីស្រោចស្រពនូវផ្កានៃមិត្តភាពរវាងចិន និងកម្ពុជា។

ស្ថិតក្នុងដំណើរការអភិវឌ្ឍ និងសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបំពេញទំនួលខុសត្រូវក្នុងសង្គម ហើយបានខិតខំផ្តល់ផលប្រយោជន៍នៃការអភិវឌ្ឍន៍ជូនទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។ រួមទាំងការបរិច្ចាគថវិកាសាងសង់សាលារៀនក្នុងមូលដ្ឋាន បរិច្ចាគយ៉ាងសកម្មជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងបានបរិច្ចាគអង្ករ ភួយ ទឹកពិសា ជាដើម ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងស្រុកព្រៃនប់ ឃុំបិតត្រាំង និងបានបរិច្ចាគមុងដល់ស្ត្រីក្រីក្រ ថែមទាំងបរិច្ចាគគាំទ្រវិស័យអប់រំផងដែរ ដោយលើកទឹកចិត្តឱ្យបុគ្គលិកក្រុមហ៊ុនទៅជួយសិស្សានុសិស្សក្រីក្ររហូតដល់ពេលពួកគាត់បានបញ្ចប់ការសិក្សា។លើសពីនេះទៅទៀត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានធ្វើសកម្មភាពសប្បុរសធម៌ជារៀងរាល់ឆ្នាំតាមរយៈ“អង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន”។

ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានដើរតួនាទីជាស្ពានចម្លងយ៉ាងពេញលេញ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ លើវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ និងវប្បធម៌។ ដែលបានលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជនរវាងកន្លែងទាំងពីរប្រកបដោយប្រសិទ្ធភាព។ ទាក់ទងនឹងវិស័យសុខាភិបាល រដ្ឋបាលប្រជាជនខេត្តជាំងស៊ូបានបានបញ្ចូនក្រុមគ្រូពេទ្យជំនួយបរទេសខេត្តជាំងស៊ូ បានមកចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅខេត្តព្រះសីហនុ និងកន្លែងផ្សេងៗចំនួន៦លើកជាប់ៗគ្នា ហើយបានពិនិត្យ និងព្យាបាលអ្នកជំងឺក្នុងខេត្តព្រះសីហនុជិត ៨៣០០នាក់។ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវិត១៩ រដ្ឋបាលខេត្ត ជាំង ស៊ូ បានបរិច្ចាគថ្នាំ Lianhua Qingwen ដល់រដ្ឋបាលខេត្តព្រះសីហនុ កាកបាទក្រហមខេត្ត ជាំង ស៊ូ និងកាកបាទក្រហមទីក្រុង វូ ស៊ី បានបរិច្ចាគម៉ាស់ និងសម្លៀកបំពាក់ការពារជូនដល់កាកបាទក្រហមខេត្តព្រះសីហនុ។រដ្ឋបាលប្រជាជនក្រុង វូ ស៊ី និង និងមន្ទីសុខាភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមគ្នាសាងសង់ប៉ុស្តិ៍សុខភាពក្នុងតំបន់ពិសេសក្រុងព្រះសីហនុ ដើម្បីផ្តល់សេវាព្យាបាលងាយស្រួលសម្រាប់បុគ្គលិកក្នុងតំបន់ និងអ្នកភូមិជុំវិញទីនេះ។នៅខែធ្នូ ឆ្នាំ២០២១ មន្ទីរពេទ្យប្រជាជនក្រុងវូស៊ី និងប៉ុស្តិ៍សុខភាពក្នុងតំបន់ពិសេសក្រុងព្រះសីហនុបានចាប់ផ្តើមរួមគ្នាអនុវត្តគម្រោងពិគ្រោះជំងឺតាមប្រព័ន្ធវីដេអូពីចំងាយ។សម្រាប់វិស័យអប់រំ រដ្ឋបាលខេត្ត ជាំង ស៊ូ បានបរិច្ចាគបន្ទប់កុំព្យូទ័រជូនដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាងមិត្តភាពព្រះសីហនុ-ជាំងស៊ូ រួមទាំង បន្ទប់បង្រៀន ទីលានបាល់បោះ និងវេទិកាផ្គត់ផ្គង់ទឹក-ល-។ កាកបាទក្រហមខេត្ត ជាំង ស៊ូ និង កាកបាទក្រហមទីក្រុង វូ ស៊ី បានបរិច្ចាគបណ្ណាល័យ សួនកុមារ បង្គន់អនាម័យ ជាដើម ដើម្បីកែលម្អបរិយាកាសបង្រៀនរបស់សាលាបន្ថែមទៀត។

នៅឆ្នាំនេះ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងចិន បានរួមគ្នាបើកយុគសម័យថ្មីនៃការកសាងសហគមន៍រួមជោគវាសនាតែមួយ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងប្រទេសទាំងពីរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងបន្តខិតខំប្រឹងប្រែឆ្ពោះទៅមុខ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្យរវាងប្រទេសចិន និងកម្ពុជា ផ្តោតសំខាន់លើពន្លឿនលើកកម្ពស់ឧស្សាហូបនីយកម្ម អន្តរភាវូបនីយកម្ម និងមូលធននីយកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាពន្លឿនការរួមចញ្ចូលគ្នារវាងឧស្សាហកម្មនិងទីក្រុង រួមចញ្ចូលគ្នារវាងឧស្សាហកម្មនិងការអប់រំ ការរួមចញ្ចូលគ្នារវាងការអភិវឌ្ឍន៍នៃសហគ្រាស និងទំនួលខុសត្រូវសង្គម និងជំរុញការកសាងតំបន់សេដ្ឋកិច្ចពិសេសកម្រិត ២.០ប្រកបដោយគុណភាពខ្ពស់ ដើម្បីចូលរួមចំណែកក្នងការអភិវឌ្ឍន៍ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង