Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

លោក យឹម ស៊ីណន សុំចុះចូលជាមួយបក្សកាន់អំណាច ក្រោយធ្វើជាអ្នកប្រឆាំងជាង១០ឆ្នាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
Kun Sombor
/
លោក យឹម ស៊ីណន ជូនផ្កាទៅលោកសម រង្ស៊ី កន្លងទៅ។

ភ្នំពេញ៖ លោក យឹម ស៊ីណន គឺអ្នកមាននិន្នាការប្រឆាំងយូរឆ្នាំម្នាក់របស់គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ភរិយា ដើម្បីផ្ញើសារជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីបំណងរបស់លោកដែលចង់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។សំណើរនេះសម្តេច ហ៊ុន សែន បានប្រកាសស្វាគមន៍ភ្លាមៗចំពោះលោក យឹម ស៊ីណន។

តាមរយៈសារដែលបង្ហោះចេញពីទំព័រហ្វេសប៊ុករបស់ភរិយា ឈ្មោះ «Marakra Sophat Page» នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោក យឹម ស៊ីណន បានពន្យល់ថា ការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់លោកអស់រយៈពេលជាង១២ឆ្នាំមកនេះ ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង លោកអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់មុឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមសុីវិលនានា និងជាពិសេសគឺក្រុមអ្នកនយោបាយនៃបក្សប្រឆាំង ក្នុងនោះគឺមេដឹកនាំ និង សមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង។

បើតាមលោក យឹម ស៊ីណន នៅពេលលោកបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថាឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះក្នុងពិធីបាតុកម្មរបស់ពួកគេនៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេក៏លោកស្តាប់មិនឮ និងរកមើលមិនឃើញដែរ។ ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗដោយប្រមាថថា ការជាប់គុករងទុក្ខរបស់លោក គឺជាល្ខោនសម្តែងថែមទៀតផង។

លោកស្នើទៅសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះថា៖«ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព»។

ភ្លាមៗសម្តេច ហ៊ុន សែន បានប្រកាសស្វាគមន៍ភ្លាមៗចំពោះលោក យឹម ស៊ីណន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេច បង្ហាញក្តីរំពឹងថា អតីតអ្នកប្រឆាំងរូបនេះ នឹងក្លាយជាធនធានដ៏មានតម្លៃរបស់គណបក្សកាន់អំណាច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង