681 ezgif.com resize
Moneygramott moi1280x163px

គម្រោង«គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក»នឹងអនុវត្តនៅពាក់កណ្ដាលឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក សុខ លូ អភិបាលខេត្តបាត់ដំបង (រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង)

បាត់ដំបង៖ ក្រោយបានបញ្ចប់ការសិក្សា និងវាយតម្លៃលើការរៀបចំ«គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា» រួចហើយ និងកំពុងត្រៀមដាក់ឆ្លងក្រុមប្រឹក្សាភិបាលធនាគារពិភពលោកដើម្បីអនុម័ត ហើយនឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្ដាលឆ្នាំ២០២៣ ដែលមានសមាសភាគអនុវត្តគម្រោងចំនួន៣ គឺ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគម្រោងនេះនឹងត្រូវអនុវត្តនៅក្រុង ស្រុកនៃ ខេត្តគោលដៅចំនួន៥ ក្នុងប្រទេសកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ជាមួយធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ«គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា» ក្រោមជំនួយហិរញ្ញប្បទានពី ធនាគារពិភពលោក។ បច្ចុប្បន្ន គម្រោងបានបញ្ចប់ការសិក្សា និងវាយតម្លៃលើការរៀបចំគម្រោងរួចហើយ និងកំពុងត្រៀមដាក់ឆ្លងក្រុមប្រឹក្សាភិបាលធនាគារពិភពលោកដើម្បីអនុម័ត ហើយនឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្ដាលឆ្នាំ២០២៣ ដែលមានសមាសភាគអនុវត្តគម្រោងចំនួន៣ គឺ ក្រសួងបរិស្ថាន(សមាសភាគទី១) ក្រសួងមហាផ្ទៃ(សមាសភាគទី២) និង ក្រសួងសាធារណការ និងដឹកជញ្ជូន(សមាសភាគទី៣) ហើយគម្រោងនេះនឹងត្រូវអនុវត្តនៅក្រុង ស្រុកនៃ ខេត្តគោលដៅចំនួន៥ ក្រុងសៀមរាប ក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ស្រុកបវេល និងស្រុកថ្មគោល នៃខេត្តបាត់ដំបង និងក្រុងព្រះសីហនុ។

លោក បួន ហេង អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង)

លោក បួន ហេង អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង នឹងត្រូវសហការជាមួយ ក្រសួងពាក់ព័ន្ធផ្សេងទៀត ក្នុងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងការរៀបចំទីតាំងបង្កើតទីលានចាក់សំរាម និងទីលានសម្រាប់ផ្ទេរសំរាមនៅត្រង់រវាងស្រុកបវេល និងស្រុកថ្មគោលនេះ ហើយសំរាម១៥%ដែលបានចាក់នៅទីលាននេះ នឹងត្រូវកែច្នៃឲ្យប្រើប្រាស់ម្ដងទៀត ដើម្បីជួយសម្អាតបរិស្ថាន និងការពារបរិស្ថាន ព្រមទាំងជួយសម្រួលមិនឱ្យមានការកំណរកំណើននៃការប្រើប្រាស់ប្លាស្ទិកមួយកម្រិតផងដែរ ហើយក្នុងនោះ ៧៥% នៃប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគោលដៅទាំពីរ និងត្រូវមានការប្រើប្រាស់នូវសេវាប្រមូលសំរាម ដើម្បីកាត់បន្ថយនូវភាពអាណាធិបតេយ្យក្នុងការទុកដាក់សំរាម។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើឲ្យអភិបាលស្រុកដែលពាក់ព័ន្ធ ចាត់ចែងរកដីសម្រាប់បង្កើតជាទីលានចាក់សំរាម ដែលមានទីតាំងនៅចន្លោះ ឬនៅជិតព្រំប្រទល់នៃស្រុកទាំងពីរនេះ ដែលជាតំបន់ដែលមិនលិចទឹក និងមិនប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌ ដែលក្នុងនោះត្រូវចន្លោះ ៣០ គីឡូម៉ែតពីគ្នាយ៉ាងច្រើន ព្រមទាំងបង្កើតឡដុតសំរាមផងដែរ៕

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង


Khcct banner

អត្ថបទទាក់ទង