Yearendyearend1140x150
Img 0571

ម៉ាឡេស៊ី៖អ្នកកាន់សាសនា«ឥស្លាម»នៅកម្ពុជាទទួលបានការយកចិត្តទុកដាក់យ៉ាងល្អ

នយោបាយ
/
អ្នកយកព័ត៌មាន:
Kun Sombor
/
ឆ្វេង៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar ស្តាំ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ម៉ាឡេស៊ី៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar បានថ្លែងថា ប្រជាជនកម្ពុជាភាគច្រើនមានជំនឿលើព្រះពុទ្ធសាសនា និង មានតែ ១០% នៃប្រជាជនជាមូស្លីម។ទោះបីជាមូស្លីមជាជនជាតិភាគតិច ប៉ុន្តែកម្ពុជានៅតែការពារសិទ្ធិ និង ផលប្រយោជន៍របស់មូស្លីមបានយ៉ាងល្អ។ការអះអាងនេះ ធ្វើឡើងក្រោយលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលរួមពិសារអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាមប្រកបដោយភាពកក់ក្តៅ។

យោងតាមសារព័ត៌មាន China Press នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar បាននិយាយថា លោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមុន ហើយបានចូលរួមពិសារអាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-ឥស្លាម។លោកបានពិនិត្យឃើញថា ប្រជាជនកម្ពុជាភាគច្រើនមានជំនឿលើព្រះពុទ្ធសាសនា មានតែ ១០% នៃប្រជាជនជាឥស្លាម ។ទោះបីឥស្លាមជាជនជាតិភាគតិច ប៉ុន្តែកម្ពុជានៅតែការពារសិទ្ធិ និងផលប្រយោជន៍របស់មូស្លីមបានយ៉ាងល្អ។

លោក Anwar បានថ្លែងថា "ចំណុចនេះគឺជាគំរូល្អសំរាប់យើងរៀនសូត្រតាម នៅពេលដែលយើងក្រុមជនជាតិភាគច្រើន យើងតែងមានអារម្មណ៍សុកស្រួល និងភាពក្រអឺតក្រទម ធ្វើអោយយើងលែងខ្វល់ចំពោះក្រុមជនជាតិភាគតិចផ្សេងទៀត នេះមិនមែនជាអ្វីដែលស្មារតី Piagam Madinah( សំដៅលើសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក)"។

លោក Anwar បាននិយាយថា លោកនឹងធានាថា ខណៈពេលដែលការពារសិទ្ធិរបស់ក្រុមម៉ាឡេ និងមូស្លីម សិទ្ធិរបស់ជនជាតិភាគតិចផ្សេងទៀតនឹងមិនត្រូវបានគេព្រងើយកន្តើយឡើយ។ លោកក៏បានរំលឹកផងដែរថា ជនជាតិម៉ាឡេ ដែលជាក្រុមភាគច្រើន មិនគួរមានអារម្មណ៍ស្រួល ឬក្រអឺតក្រទម នោះទេ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង