Yearendyearend1140x150

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីពេញចិត្តខ្លាំងពីលទ្ធផលទស្សនកិច្ចនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី (ឆ្វេង) សម្តេច ហ៊ុន សែន (ស្តាំ)។ 

ភ្នំពេញ៖លោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបង្ហាញពីការពេញចិត្តខ្លាំងនឹងលិទ្ធផលដំណើរទស្សនៈកិច្ចជាផ្លូវនៅប្រទេសកម្ពុជា ដោយសារអាចជួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងធ្វើការសន្ទនាពីបញ្ហាទ្វេភាគី។ការអះអាងនេះ ធ្វើឡើងនៅពេលលោក បានបញ្ចប់ទស្សកិច្ចនៅកម្ពុជាត្រលប់ទៅដក់ប្រទេសវិញ។

យោងតាមការចុះផ្សាយរបស់ព៌ត៏មានភាសាចិនរបស់ម៉ាឡេស៊ី 《CHINA PRESS》 លោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីមបានធ្វើសន្និសីទសារព័ត៌មានមួយនៅពេលបញ្ចប់នៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជានៅថ្ងៃទី២៧ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកបានថ្លែងអំណរគុណជាអនេកជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការអញ្ជើញនេះ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងទំនាក់ទំនងការទូតរយៈពេល ៦៦ ឆ្នាំរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។

លោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីមបានមានប្រសាសន៌ថា «ក្នុងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគី សម្តេច ហ៊ុន សែនបានបង្ហាញពីបំណង់ចង់នាំចេញផលិតផលធ្វើអំពីឬស្សីដែលផលិតនៅក្នុងប្រទេសកម្ពុជាចូលទៅទីផ្សារម៉ាឡេស៊ី ហើយខ្ញុំក៏បានចូលរួមពិធីពិសារអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមនៅកម្ពុជា ជាមួយប្រជាជនកម្ពុជាចំនួន ៦,០០០ នាក់នៅក្នុងកម្មវិធីដែលរៀបចំធ្វើដោយសម្តេច ហ៊ុន សែន។លើសពីនេះ ខ្ញុំក៏បានជួបមិត្តម៉ាឡេស៊ីជាច្រើននាក់ ដែលរស់នៅប្រទេសកម្ពុជា នៅស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញ។»

គួរបញ្ជាក់ថា នៅក្នុងពីធីពិសារអាហារស្រាយបួសដែលប្រព្រឹត្តិឡើងនៅទីក្រុងភ្នំពេញ លោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីមបានបង្ហាញពីអារម្មណ៌រំភើបរបស់ខ្លួន ដែលសម្តេចហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ចំពោះមូស្លីម ។ លោកនិយាយថា អ្នកកាន់សាសនាឥស្លាមគ្រន់តែជាជនជាតិភាគតិចក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្តេច ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជា មានការអត់ឱន និងគោរពដល់ក្រុមកាន់សាសនាផ្សេងៗ។

«ខ្ញុំសូមអរគុណសម្តេច ហ៊ុន សែន នេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះយើងស្ថិតក្នុងសម័យកាលនៃការរើសអើងសាសនា ការរើសអើងប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាមកំពុងកើនឡើង ជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ប៉ុន្តែកម្ពុជា និងលោក ហ៊ុន សែន បានបង្ហាញគំរូដ៏ល្អចំពោះប្រទេសមួយចំនួនដែលអះអាងថាជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែមានការរើសអើងសាសនា។»

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង