Yearendyearend1140x150

អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មីគ្រោងដាក់ឱ្យសម្ពោធជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រសិនបើគ្មានអ្វីប្រែប្រូលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងដាក់ឱ្យសម្ពោធជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយធ្វើយ៉ាងណាប្រើប្រាស់ធនធានមនុស្ស ដែលជាបុគ្គលិក និងឧបករណ៍សម្ភារៈ ដែលយកពីអាកាសយានដ្ឋានចាស់ ឲ្យមានភាពរលូន ហើយការជ្រើសរើសយកបុគ្គលិកនេះ ត្រូវឈរលើគោលការណ៍ដោយស្ម័គ្រចិត្ត។ នេះបើតាមរបាយការណ៍ដែលផ្ដល់ដោយលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល មកកាន់ស៊ីស៊ីថាមស៍។

បើតាមរបាយការណ៍ គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសម្រេចការសាងសង់បាន ៨៦% នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះអស់ចំនួនជាង ៧០០លានដុល្លារ ហើយអាកាសយានដ្ឋាននេះគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់សរុបចំនួន ៣៦ខែ(៣ឆ្នាំ)។

របាយការណ៍បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគ្រោងនឹងដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ ហើយគ្រោងនឹងដាក់ឱ្យសម្ពោធជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ប្រសិនបើគ្មានអ្វីប្រែប្រូលទេ។

បន្ទាប់ពីដំណាក់កាលទី១ (រយៈពេលខ្លី ទៅមធ្យម: ២០២៣-២០៤០) ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថភាពទទួលបានយន្តហោះរហូតដល់ កូដអ៊ី (Code E: A-340-300, A350-900 and B777-200/300ER, B747-300/400) មានចំណតយន្តហោះ ចំនួន ៣៨ចំណត អាចទទួលអ្នកដំណើរបានពី ៧លាននាក់/ឆ្នាំ(២០២៣) ទៅ ១០,៥លាននាក់/ឆ្នាំ (២០៤០) អាចទទួលចំនួនជើងហោះហើរបានពី ៥៨,០០០ជើង/ឆ្នាំ (២០២៣) ទៅ ៨៦,០០០ជើង/ឆ្នាំ (២០៤០) និងទំនិញតាមផ្លូវអាកាសពី ១០,០០០តោន/ឆ្នាំ (២០២៣) ទៅ៣០,០០០តោន/ឆ្នាំ (២០៤០)។អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ មិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសម្បទាន សម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment (Cambodia) Co., Ltd/AIAI) និងបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ក្នុងទុនវិនិយោគចំនួនប្រមាណ ៨៨០ លានដុល្លារអាម៉េរិក ត្រូវបានកំណត់នៅឆ្នាំ២០១៩ ប៉ុន្តែតម្រូវការនៃទុនវិនិយោគនេះបានកើនឡើងដល់ ១,១០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ AIAI៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង