681 ezgif.com resize
Swift cc time

គម្រោងឥណទានកាបូនបានបញ្ចប់ការប្រមូលព័ត៌មានវាយតម្លៃផលប៉ះពាល់ផ្នែកសង្គមនិងជីវៈចម្រុះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ NatureLife Cambodia

ភ្នំពេញ៖ គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានបញ្ចប់ការប្រមូលព័ត៌មានវាយតម្លៃពីផលប៉ះពាល់ផ្នែកសង្គមនិងជីវៈចម្រុះ ក្រោយការសិក្សាវាយតម្លៃបានចាប់ផ្ដើមកាលពីថ្ងៃទី ២៦ខែមករាដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ លទ្ធផលបឋមនៃការសិក្សាវាយតំលៃនេះបានរកឃើញថាសហគមន៍បានជួបបញ្ហាការពង្រីកដីស្រែចំការធ្វើកសិកម្ម ការបរបាញ់សត្វបរិភោគនិងលក់ ការកាប់ឈើប្រើប្រាស់និងលក់ ជីវភាពខ្វះខាតធ្វើកសិកម្មទទួលបានទិន្នផលទាប ខ្វះទីផ្សារទិញផលិតផលកសិកម្ម និង ខ្វះជំនាញបច្ចេកទេសកសិកម្មទាំងការដាំដុះនិងការចិញ្ចឹមសត្វជាដើម។ បញ្ហាដែររកឃើញនេះត្រូវបានតំណាងសហគមន៍និងអាជ្ញាធរមូលដ្ឋានពិភាក្សាតាមក្រុមកំណត់សកម្មភាពដើម្បីដោះស្រាយនិងរៀបចំផែនការដើម្បីអោយមានការផ្លាស់ប្តូរ។

ក្រោយការប្រមូលព័ត៌មានវាយតម្លៃត្រូវបានបញ្ចប់ លទ្ធផលបឋមនៃការសិក្សាវាយតំលៃនេះបានរកឃើញថា សហគមន៍កំពុងជួបបញ្ហាចម្បងមានដូចជា ការពង្រីកដីស្រែចំការធ្វើកសិកម្ម ការបរបាញ់សត្វបរិភោគនិងលក់ ការកាប់ឈើប្រើប្រាស់និងលក់ ជីវភាពខ្វះខាតធ្វើកសិកម្មទទួលបានទិន្នផលទាប ខ្វះទីផ្សារទិញផលិតផលកសិកម្ម និង ខ្វះជំនាញបច្ចេកទេសកសិកម្មទាំងការដាំដុះនិងការចិញ្ចឹមសត្វជាដើម។ បញ្ហាដែររកឃើញនេះត្រូវបានតំណាងសហគមន៍និងអាជ្ញាធរមូលដ្ឋានពិភាក្សាតាមក្រុមកំណត់សកម្មភាពដើម្បីដោះស្រាយនិងរៀបចំផែនការដើម្បីអោយមានការផ្លាស់ប្តូរ។

រូបភាព៖ NatureLife Cambodia

គួរបញ្ជាក់ថា ការវាយតម្លៃពីផលប៉ះពាល់ផ្នែកសង្គម និងជីវៈចម្រុះគឺសកម្មភាពចាំបាច់ក្នុងគណនាអត្ថប្រយោជន៍បន្ថែមដែលទទួលបានពីគម្រោងឥណទានកាបូនហើយវាគឺជាមធ្យោបាយដ៏ល្អក្នុងការសម្របសម្រួលប្រមូលធាតុចូលពីសហគមន៍ក្នុងការកំណត់ពីហានិភ័យ(ព្រមទាំងយុទ្ធសាស្រ្តកាត់បន្ថយ) បញ្ហាគន្លឹះ និងឪកាសសំរាប់ធ្វើសមាហរណកម្មទៅក្នុងគម្រោង។

ការប្រមូលព័ត៌មានវាយតម្លៃពីផលប៉ះពាល់ផ្នែកសង្គម និងជីវៈចម្រុះជាក់លាក់សំរាប់គម្រោងឥណទានកាបូនដែនលំផាត់ត្រូវបានធ្វើឡើងដោយមានការចូលរួមពីតំណាងសហគមន៍និងអាជ្ញាធរមូលដ្ឋានចំនួន២២៣នាក់ និងស្រី ៦៧នាក់ដែលមក ពី១៦ភូមិ ក្នុង៨ឃុំ (ឃុំត្រពាំងច្រេស ឃុំសេរីមង្គល ឃុំកាឡែង ឃុំរយ៉ ឃុំណងឃីឡឹក និងឃុំស្រែអង្គ្រង និង ឃុំជ័យឧត្តម)ចាប់ពីថ្ងៃទី ២៦ខែមករាដល់ ១៥ខែកុម្ភៈ ឆ្នាំ២០២៣៕

រូបភាព៖ NatureLife Cambodia
រូបភាព៖ NatureLife Cambodia
រូបភាព៖ NatureLife Cambodia
រូបភាព៖ NatureLife Cambodia
រូបភាព៖ NatureLife Cambodia


Khcct banner

អត្ថបទទាក់ទង