Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងអប់រំរៀបចំវគ្គអក្ខរកម្ម ផ្សារភ្ជាប់ជំនាញការងារដល់ពលរដ្ឋចាប់ពីអាយុ១៥-៦៥ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ឆ្នាំរហូត់ដល់៦៥ឆ្នាំ មិនបានចូលរៀន ដែលធ្វើអោយមានអ្នកមិនចេះអក្សរ។ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋកម្ពុជាដែលមានសមត្ថភាពនៅក្នុងការអាន និងសរសេរមានប្រមាណជាជាង៩០ភាគ។ ជាមួយគ្នានោះ ក្រសួងអប់រំ បាននឹងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្ម នៅតាមខេត្តនីមួយៗ ដោយជ្រើសរើសសាលា និងវត្តអារាម ដើម្បីធ្វើការបណ្ដុះបណ្ដាល។

តាមការវាយតម្លៃអក្ខរកម្មមនុស្សពេញវ័យ របស់ក្រសួងអប់រំ មនុស្សដែលមានអាយុពី១៥ឆ្នាំរហូតដល់៦៥ឆ្នាំ មិនបានចូលរៀន។ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៩០ភាគរយ មានសមត្ថភាពអាន និងសរសេរ។ បើទោះបីជាប្រពលរដ្ឋចេះអាន និងសរសេរក្ដី ក៏ក្រសួងអប់រំរៀបចំអោយមានអក្ខរកម្មផ្សេងទៀត ដើម្បីជំរុញទៅដល់មួយដំណាក់កាលទៀត រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ។

បើតាមឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីទិវាជាតិអំណានលើកទី៨ ថា ដើម្បីជំរុញអក្ខរកម្មទៅដល់មួយដំណាក់កាលទៀត ខណៈពលរដ្ឋប្រមាណជាង៩០ភាគរយនេះ ក្រសួងដាក់ជាគោលដៅត្រូវសម្រេចអោយបាន នៅគោលដៅអភិវឌ្ឍន៍សហវត្សរ៍អោយបាន ដោយរៀបចំអោយមានអក្ខរកម្មនៅតាមទីជនបទ។ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដែលពួកគេគ្មានលទ្ធភាពចូលរៀន ឬមិនបានចូលរៀននៅសាលាកាលនៅពីក្មេង ដែលជាហេតុធ្វើអោយនៅមានអ្នកមិនទាន់ចេះអក្សរ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្ដថា បច្ចុប្បន្ននេះក្រសួងអប់រំមានអនុវិស័យមួយ គឺអនុវិស័យអប់រំក្រៅប្រព័ន្ធ ដែលក្រសួងរៀបចំជាការបណ្ដុះបណ្ដាលអក្ខរកម្ម នៅតាមខេត្តនីមួយៗ ដោយជ្រើសរើសសាលា និងវត្តអារាម ដើម្បីបណ្ដុះបណ្ដាល។ នៅក្នុងការបណ្ដុះបណ្ដាលនោះដែរ ក្រសួងមានការបើកវគ្គបណ្ដុះបណ្ដាលច្រើន មិនត្រឹមតែលើកកម្ពស់ការអាននិងការសរសេរប៉ុណ្ណោះទេ ប៉ុន្ដែក៏មានអក្ខរកម្មវិជ្ជាជីវៈផងដែរ ដោយផ្សារភ្ជាប់មុខរបរជាមួយជំនាញ ថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង