Yearendyearend1140x150

គម្រោង​អភិវឌ្ឍន៍«​ផ្លូវ​នាវាចរណ៍​»ពី​ទន្លេ​ទៅ​សមុទ្រសិក្សាពីបច្ចេកទេសជិតរួចរាល់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ប្រជុំពិនិត្យជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។

ភ្នំពេញ៖គិតមកដល់ពេលបច្ចុប្បន្ននេះ ការសិក្សាលើគម្រោងផ្លូវនាវាចរណ៍ និង ប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។គម្រោងនេះ ត្រូវបានកម្ពុជារំពឹងថានឹងសម្រួល​ដល់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង ​អាចជួយ​កាត់​​បន្ថយ​ការចំណាយ​លើ​ការដឹក​​ជញ្ជូន និង​ភ័ស្តុភា​រកម្ម និង ​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅពេលដាក់ឱ្យសាងសង់រួចរាល់។

"ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ"។នេះជាការលើកឡើងរសប់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិនិត្យជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។

បើតាមលោក ស៊ុន ចាន់ថុល មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និង គ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។លោកថា នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ 

គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត។គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីរំពឹងថា គម្រោងនេះនឹងផ្តល់នូវប្រយោជន៍​ដ៏​ធំធេងដលើ​កម្ពុជា ពោល​គឺ​កាត់បន្ថយ​ការចំណាយ​របស់​ធុរជន​ក្នុង​វិស័យ​ដឹកជញ្ជូន​របស់កម្ពុជា ខណៈដែលកន្លងទៅ​ការដឹក​​ជញ្ជូន​ទំនិញ និង​ទេសចរណ៍​តាមផ្លូវ​ទឹក​ត្រូវ​ឆ្លងកាត់​ប្រទេស​​វៀតណាម ដោយ​ត្រូវ​ចំណាយ​ថវិកា ១០០​ ដុល្លារ ​សម្រាប់​កុង​​តឺ​ន័​រ​កម្ពស់ ២០ ​ហ្វ៊ី​ត និង​ ២០០​ ដុល្លារ ​សម្រាប់​កម្ពស់ ៤០ ​ហ្វ៊ី​ត។ដូច្នេះ គម្រោងនេះត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និង ភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និង គុណភាពខ្ពស់ជាងមុន។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន កន្លងទៅធ្លាប់បានអះអាងថា គម្រោង​អភិវឌ្ឍន៍«​ផ្លូវ​នាវាចរណ៍​»ពី​ទន្លេ​ទៅ​សមុទ្រ ជា​ការបើក​ច្រក​ដ៏​ធំ​ទូលំទូលាយ​មួយ​សម្រាប់​ការដឹកជញ្ជូន​របស់​កម្ពុជា ដោយសារតែ​សព្វថ្ងៃនេះកម្ពុជា​មាន​ទំនិញ​មួយចំនួន​មកពី​ខាងក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ចិន ដែល​រំហូរ​ទៅខាង​ផែ​ខាត់​ឡៃ និង​ខៃ​មេ​ប ប្រទេស​វៀតណាម ហើយ​ទើប​ដឹកជញ្ជូន​តាម​រថយន្ត​មក​កម្ពុជា​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង