Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

តុលាការកាត់ទោសលោក កឹម សុខា ជាប់ពន្ធនាគារ២៧ឆ្នាំ និងហាមធ្វើនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
Kun Sombor
/
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣ មីនានេះ បានសម្រេចដាក់ទោសឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ តែមិនត្រូវបញ្ជូនទៅឲ្យរស់នៅក្នុងពន្ធនាគារឡើយនោះទេ ដោយតុលាការអនុញ្ញាតឲ្យនៅផ្ទះ។សាលក្រមលើសំណុំរឿងលើលោក កឹម សុខានេះ ធ្វើឡើងក្រោយពីតុលាការចំណាយពេល៥ឆ្នាំ បើកសវនាកា៦៦លើកអំពីបទសន្ទិដ្ឋិភាពជាមួយបរទេស។

តាំងពីព្រឹកព្រលឹមក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់បានទៅប្រមូលផ្តុំគ្នានៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកចាំស្តាប់សាលក្រមលើសំណុំរឿងលើលោក កឹម សុខា។ការប្រកាសសាលក្រមលើសំណុំរឿងលើលោក កឹម សុខា បានចាប់ផ្តើមនៅម៉ោងប្រហែល៩ព្រឹកដោយមានការចូលរួមពីសំណាក់ក្រុមមេធាវីការពារក្តីរបស់លោក។

ជាលទ្ធផលតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសលោក កឹម សុខា ជាប់ពន្ធនាគារ២៧ឆ្នាំ នៅក្នុងផ្ទះ ហាមមិនឱ្យធ្វើនយោបាយអស់មួយជីវិត និង​ហាមទទួល​ភ្ញៀវ​ណា​មួយ​លើក​លែង​តែ​សាច់​ញាតិ។តាមទម្លាប់ដើមលោក កឹម សុខា មិនបានបញ្ចេញនូវកាយវិការអ្វីនោះទេ ដោយលោករក្សានូវភាពស្ងៀមស្ងាត់ ហើយបានលើកកណ្តាប់ដៃដាក់និមិត្តសញ្ញាតវ៉ាដោយអហិង្សា ក្រោយមកលោកបានអោនក្បាលចុះ ខណៈប៉ូលិសចាប់លោកនាំចេញពីតុលាការទៅផ្ទះរបស់លោក។

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការ ចំណាយពេលអស់៥ឆ្នាំកន្លះ ទម្រាំឈានដល់ការប្រកាសប្រកាសសាលក្រមនាពេលនេះ។ គេ ឃើញមានអ្នកនយោបាយក្រៅរដ្ឋាភិបាល មន្រ្តីសង្គមស៊ីវិល និងក្រុមអ្នកកាសែត នៅមុខតុលាការភ្នំពេញ ដើម្បីតាមដានមើលការប្រកាសសាលក្រមនេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង