Yearendyearend1140x150

ក្រសួងបរិស្ថាន៖ពលរដ្ឋត្រូវធ្វើអក្ខរកម្មឌីជីថលដើម្បីដើរឲ្យទាន់សភាពការណ៍នៃសង្គមឌីជីថល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន

ភ្នំពេញ៖ ប្រជាពលរដ្ឋចាំបាច់ត្រូវធ្វើអក្ខរកម្មឌីជីថល ការអភិវឌ្ឍខ្លួន ការសិក្សាស្វែងយល់ ដើម្បីប្រែក្លាយខ្លួនឲ្យដើរទាន់សភាពការណ៍នៃសង្គមឌីជីថលនេះ។ នេះបើតាមប្រសាសន៍ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងពីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» នៅនៅថ្ងៃទី២៨ កុម្ភៈ នាទីស្ដីការក្រសួងបរិស្ថាន។

ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលសំដៅដល់បណ្ដាញទំនាក់ទំនងសង្គម មានដូចជា Facebook TikTok Twitter Instagram និងTelegram ជាដើម បានចូលមកជំនួសតួនាទីប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ ដែលមានដូចជា វិទ្យុ ទូរទស្សន៍ និងកាសែតជាដើម ដែលធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវព័ត៌មាន និងការកំសាន្ត ដល់ប្រជាពលរដ្ឋទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប មានភាពឆាប់រហ័ស និងពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ តែទន្ទឹមនេះ វាក៏មានហានីភ័យខ្ពស់ចំពោះសន្តិសុខសុវត្ថិភាពព័ត៌មានផងដែរ ដែលទាមទានូវការស្វែងយល់ពីវិធីនៃការប្រើប្រាស់ និងការការពារប្រព័ន្ធសុវត្ថិភាព។

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា នៅក្នុងដំណើរនៃកាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រជាពលរដ្ឋចាំបាច់ត្រូវធ្វើអក្ខរកម្មឌីជីថល ការអភិវឌ្ឍខ្លួន ការសិក្សាស្វែងយល់ ដើម្បីប្រែក្លាយខ្លួនឲ្យដើរទាន់សភាពការណ៍នៃសង្គមឌីជីថលនេះ។

ឯកឧត្តម នេត្រ ភក្រ្តា បានបន្ដទៀតថា និន្នាកានៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះគឺ ខ្លី ខ្លឹម និងលឿន។ ហេតុនេះហើយ ទើបបណ្ដាញផ្សព្វផ្សាយសង្គមបែបទំនើប ដែលអាចផ្តល់ព័ត៌មានបានលឿន បានចូលខ្លួនយ៉ាងឆាប់រហ័ស មកជំនួសប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ។ យ៉ាងណាក្ដី នៅលើបណ្ដាញសង្គមបែបទំនើបទាំងអស់នោះ ក៏បានផ្តល់នូវព័ត៌មានមិនពិតជាច្រើនផងដែរ ដែលទាមទាឲ្យអ្នកប្រើប្រាស់ត្រូវចេះថ្លឹងថ្លែងនិងស្វែងយល់ ថាតើព័ត៌មានណាមួយពិត ឬមិនពិត ក្នុងនោះយើងត្រូវគិតទៅលើ២ចំណុច ទី១គឺ ប្រភពព័ត៌មាន និងទី២គឺ ភាពត្រឹមត្រូវសមហេតុផល ការពិតនៃព័ត៌មាននោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង