Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

យុវតី លេហ្សា ធ្វើគម្រោង«វិស្វកម្ម»ដើម្បីឱ្យយុវតីស្វែងរកចំណូលចិត្តពួកគេក្នុងវិស័យវិស្វកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី ស៊ន លេហ្សា មានអាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ បានដំណើរការគម្រោងមួយមានឈ្មោះថា វិស្វកម្មសម្រាប់យុវតី (Engineering for Girls)។ គម្រោងនេះ បានជួយឱ្យយុវតី ក៏ដូចជាសិស្សានុសិស្សនៅអនុវិទ្យាល័យ បានស្វែងយល់ពីចំណូលចិត្តរបស់ពួកគេ នៅក្នុងវិស័យវិស្វកម្ម។ ដោយសារតែចំណេះដឹងផ្នែកវិស្វកម្មនេះ ក៏បានធ្វើឱ្យយុវតីរូបនេះ ទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ Union College នៅអាម៉េរិក ផងដែរ។

ក្នុងវ័យ ១៧ឆ្នាំ យុវតី ស៊ន លេហ្សា បានឱ្យដឹងថា កាលនៅពីក្មេងខ្លួនបានឃើញគេធ្វើការងារផ្សេងៗទាក់ទងនិងមេកានិក បន្ទាប់មកក៏មានចំណូលចិត្តទៅលើគ្រឿងចក្រ គ្រឿងយន្ដ។ ហើយនៅពេលនោះខ្លួនក៏ចូលចិត្តលេងរបស់ដែលពាក់ព័ន្ធនិងម៉ាស៊ីន ផងដែរ។ បន្ទាបមកលេហ្សា បានប្រឡងជាប់ចូលសិក្សានៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ នៅពេលនោះលេហ្សា ក៏បានសិក្សាស្វែងយល់ពីខ្លួនឯងបន្ថែមទៀត។ អ្វីដែលធ្វើឱ្យលេហ្សាកាន់តែដឹងច្បាស់ពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យវិស្វកម្ម គឺតាមរយៈការចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម។

យុវតី ស៊ន លេហ្សា បានប្រាប់ស៊ីស៊ីថាមស៍ ថា ការសិក្សានិងការធ្វើការនៅក្នុងវិស័យវិស្វកម្ម វាមិនពិបាកសម្រាប់តែស្ដ្រីនោះទេ សូម្បីតែមនុស្សប្រុសក៏នៅតែមានភាពពិបាកដែរ។ ការលំបាកនេះ មិនសំខាន់ទៅភេទនោះទេ អ្វីដែលសំខាន់គឺគេហ៊ានលះបង់បានប៉ុណ្ណា។ ហើយអ្វីដែលពិបាកក៏មិនមែនមកពីវិស្វកម្មដែរ ប៉ុន្ដែវាមកពីកត្តាផ្សេងៗដូចជា កត្តាសង្គម ផ្នត់គំនិតចាស់ៗ និងកត្តាគ្រួសារ ដែលជារនាំងរារាំងមិនអាចឱ្យដល់គោលដៅ។

យុវតីមកពីខេត្តកោះកុងរូបនេះ បានឱ្យដឹងថា ដោយសារតែមានចំណាប់អារម្មណ៍លើវិស្វកម្ម ខ្លួនក៏បានដំណើរការគម្រោងមួយមានឈ្មោះថា វិស្វកម្មសម្រាប់យុវតី (Engineering for Girls)។ គម្រោងនេះនឹងជួយក្មេងស្រី ឬសិស្សអនុវិទ្យាល័យ ដើម្បីឱ្យពួកគេស្វែងរកចំណូលចិត្តរបស់ពួកគេទៅលើផ្នែកវិស្វកម្ម ដើម្បីឱ្យពួកគេដឹងថាខ្លួនមានចំណាប់អារម្មណ៍ លើផ្នែកវិស្វកម្មទេ ក៏ដូចជាស្វែករកនូវចំណូលចិត្តរបស់ពួកគេ ថាតើពួកគេមានចំណាប់អារម្មណ៍ទៅលើអ្វី។

យុវតី ស៊ន លេហ្សា បានបន្ដថា គោលបំណងធំ នៃគម្រោងវិស្វកម្មសម្រាប់យុវតី ចង់ឱ្យយុវតីស្វែងយល់ពីខ្លួនឯងបន្ថែម ប្រឆាំងទៅផ្នត់គំនិតដែលថា ក្មេងស្រីមិនអាចធ្វើការនៅក្នុងវិស័យវិស្វកម្ម។ នៅពេលពេលពួកអាចស្វែងយល់ចំណូលចិត្តរបស់ខ្លួនឯង ពួកគេអាចធ្វើអ្វីដែលខ្លួនមានបំណងធ្វើបានល្អ។ ជាពិសេសផ្ដល់ឱកាសឱ្យក្មេងស្រីលើកតម្ដើងស្ត្រីនៅក្នុងវិស័យវិស្វកម្ម ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនេះទៀត នៅសាលារដ្ឋមិនសូវជាមានការសិក្សាបែបអនុវត្តផ្ទាល់ ហើយគម្រោងនេះផ្ដោតទៅលើគណិតវិទ្យា និងរូបវិទ្យា។ ដូច្នេះពួកគេអាចមានឱកាសអនុវត្តផ្ទាល់ ដោយបង្កើតជាគម្រោងតូចមួយជាមួយសមាជិកក្រុម។

លេហ្សា បានឱ្យដឹងទៀតថា ខ្លួនមិនគិតថាគម្រោងនេះជោគជ័យប៉ុន្មានភាគរយនោះទេ គ្រាប់តែដឹងថាខ្លួនបានបង្កើតការផ្លាស់ប្ដូរមួយទៅលើយុវតីដែលបានចូលរួមជាមួយគម្រោង«វិស្វកម្មសម្រាប់យុវតី»។ បានជាខ្លួនហ៊ាននិយាយយ៉ាងដូច្នេះ ដោយសារតែយុវតីដែលបានចូលរួមក្នុងគម្រោងនេះ បានបន្ដ និងនៅតែសិក្សាស្វែងយល់ពីវិស័យមេកានិក ជាពិសេសនោះពួកគេនៅតែមានបំណងបន្ដការងារនេះជាមួយនិងខ្លួនទៀត បើទោះពីជាគម្រោងបានបញ្ចប់ទៅហើយក្ដី។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សានៃថ្នាក់ទី១២ លេហ្សា ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មមេកានិក នៅសាកលវិទ្យាល័យ Union College ទីក្រុងញ្ញូវយ៉ក សហរដ្ឋអាមេរិក។ លេហ្សា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ប្រហែលជានៅក្នុងខែសីហា ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង