Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ថៃ ប្ដេជ្ញាបន្តជំរុញភាពជាដៃគូលូតលាស់ ពហុវិស័យ ដើម្បីសន្តិភាព និងវិបុលភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ រយៈពេល០២ថ្ងៃ លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានពិភាក្សាយ៉ាងទូលំទូលាយ ដោយបានពិនិត្យ ឡើងវិញនិងដាក់ចេញនូវវិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីកំណើន និងវិបុលភាពរួមរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការងារ ការតភ្ជាប់ សន្តិសុខ និងការពារជាតិ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ដែលក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី បានកោតសរសើរពីទំនាក់ទំនងល្អប្រសើរលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ទៅលើកិច្ចសហការកាន់តែប្រសើរ និងការគាំទ្រគ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ធប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមជាក់ស្ដែងរបស់ប្រជាជន ទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅតាមបណ្ដោយព្រំដែន រួមមានការបើកច្រកទ្វារ ព្រំដែនអន្តរជាតិនៅទីតាំងចាំបាច់ និងដំណើរការដោះមីននៅតាមតំបន់ព្រំដែន។

សូមជម្រាបថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅ ប្រទេសថៃ ពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង