Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជា និងថៃ ជឿជាក់ថាទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រឹងបន្ថែមទៀត

នយោបាយ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ឆីតកៀត អាត់ថាកន ជាឯកអគ្គរាជទូតថ្មីថៃ ប្រចាំកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះការទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ។

នៅក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦កុម្ភៈ លោក ប្រាក់ សុខុន និងលោក ឆីតកៀត អាត់ថាកន បានជួបពិភាក្សាអំពីភាពជាដៃគូទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងវិនិយោគ ការងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន និងការតភ្ជាប់រួមគា្ន នូវព្រំដែនអន្តរជាតិផងដែរ។

ភាគីទាំងពីរបានផ្ដល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ និងប្រតិបត្តិការបោសសម្អាតមីននៅតាមបណ្ដោយព្រំដែន ដោយពុំចាំបាច់រងចាំបញ្ចប់ការងារកំណត់ព្រំដែនឡើយ។ អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំឯកសារ សម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍសម្រាប់រយៈពេល ៣ឆ្នាំបន្ទប់(២០២៣-២០២៥)។

លោក ប្រាក់ សុខុន ក៏បានស្នើដល់ប្រទេសថៃ បន្តផ្ដល់ការយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងបន្តរផ្ដល់អាហារូបករណ៌ ជូនដល់និស្សិកម្ពុជា។

ក្នុងនាមជាអតីតអ្នកការទូតថៃ បានមើលឃើញពីរភាពរីចចម្រើន នៅក្រុងភ្នំពេញ កាលពី៣០ឆ្នាំមុន ឯកអគ្គរាជទូត អាត់ថាកន បានមានចំណាប់អារម្មណ៍ និងភាពរីចចម្រើនរបស់កម្ពុជាផងដែរ នៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ ឯកអគ្គរាជទូតថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង