
ភ្នំពេញ៖អាទិ៍ជាសំឡេងបានទម្លាយជាសាធារណៈអំពីកិច្ចសន្ទនាដ៏សំខាន់មួយរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា ដែលមានរយៈពេលជាង៣០នាទី។ក្នុងសារជាសំឡេងនោះ សម្តេចហ៊ុន សែនប្រាប់លោកកឹម សុខាថា«មិនលើកលែងទោស»ឱ្យលោក សម រង្ស៊ី។
យោងតាមការបែកធ្លាយអាទិ៍ជាសំឡេងរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លើកនេះសម្តេចពុំព្រមលើកលែងទោសឱ្យលោក សម រង្ស៊ីឡើយ បើទោះបីជាកម្ពុជាធ្លាក់នៅក្នុងកម្រិតណាក៏ដោយ ព្រោះសម្តេចមិនអាចទ្រាំនឹងទង្វើរបស់លោក សម រង្ស៊ីដែលវាយប្រហារពាក្យសម្តីមកលើសម្តេចបាននោះទេ។
អាទិ៍សម្លេងបានឱ្យដឹងទៀតថា សម្តេចបានលើកលែងទោសឱ្យលោក សម រង្ស៊ី ជាច្រើនលើកច្រើនសារមកហើយ ក៏ប៉ុន្តែលោក សម រង្ស៊ីហាក់ដូចជាមិនសហការជាមួយសម្តេចទេ ដែលបណ្តាលឱ្យសម្តេចពុំមានចិត្តក្នុងការលើកលែងទោសឱ្យឡើយ។
អាទិ៍ជាសំឡេងជាង៣០នាទីនោះសម្តេចហ៊ុន សែន និង លោក កឹម សុខា ក៏បានជជែកពីគម្រោងជាច្រើនសម្រាប់បង្កើតនៅពេលខាងមុខដូចជា៖ការវិសោធនកម្មច្បាប់គណបក្សនយោបាយ ច្បាប់សង្គមស៊ីវិល និងជាពិសេសការប្រើប្រាស់ពាក្យសម្តីក្នុងពេលប្រកួតប្រជែងផ្នែកនយោបាយ។ហើយភាគីទាំងពីរ ក៏បានលើកឡើងពីភាពមិនអាចខ្វះគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងផងដែរ។
ជាការកត់សម្លាល់ មិនទោះបីជាអាទិ៍ជាសំឡេងនេះបែបធ្លាយ និងមិនមានការប្រកាសទទួលស្គាល់តែគេមិនពិនិត្យធ្វើឡើង បន្ទាប់ពីមានជំនួបរយៈពេលខ្លីមួយរវាងសម្តេចហ៊ុន សែន ជាមួយលោក កឹម សុខា ក្នុងបុណ្យសពម្តាយក្មេងរបស់សម្តេច គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព កាលខែឧសភា ឆ្នាំ២០២០។ជំនួបនោះទទួលបានការសាទរជាច្រើនពីមតិជាតិ និងអន្តរជាតិផងដែរ៕