Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣ កក្កដានេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈលើសេចក្តីព្រៀងច្បាប់មួយចំនួន។នេះបើយោងតាមសេចក្តីប្រកាសរបស់ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២០។

តាមបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃនេះ ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមឯកឧត្តម កិច្ចប្រជុំនេះនឹងពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនដូចជា៖១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណារដ្ឋកូរ៉េ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង