681 ezgif.com resize
Swift cc time

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនគោរពវិញ្ញាណក្ខន្ធប្អូនស្រីសម្តេចប៊ុន រ៉ានី ហ៊ុនសែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គណបក្សភ្លើងទៀន ដឹកនាំដោយលោក ចេប គឹមអ៊ាង អនុប្រធានគណបក្សនៅរសៀលថ្ងៃទី៥ កុម្ភៈនេះ បានដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

យោងតាមលិខិតចូលរួមរំលែកមរណទុក្ខ គណបក្សភ្លើងទៀនបានសម្តែងការសោកស្ដាយក្រោយទទួលដំណឹងអំពីមរណភាពលោកជំទាវ ប៊ុន សុថា និង បានចាត់ទុកមរណភាពរបស់លោកជំទាវពេលនេះ គឺជាការបាត់បង់ប្អូនស្រីជាទីគោរព ស្រឡាញ់ដ៏ធំ ធេងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ជាការបាត់បង់ភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ នៃគ្រួសារសព។

គួរបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៣ ខែកុម្ភៈ។

រូបភាព៖ FN




Khcct banner

អត្ថបទទាក់ទង