Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សម្តេច ហ៊ុន សែន៖«រយៈពេល៤១ឆ្នាំគណបក្សប្រជាជនកម្ពុជាឆ្លងកាត់ឧបសគ្គរាប់មិនអស់»

នយោបាយ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធទីស្នាក់ការបក្សកាលពីថ្ងៃម្សិលមិញ

ភ្នំពេញ៖ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៦៩នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ក្នុងខួប៦៩ឆ្នាំសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជន បានលើកឡើងថា រយៈពេល៤១ឆ្នាំនៃការកាន់អំណាច គណបក្សប្រជាជនកម្ពុជាឆ្លងកាត់ឧបសគ្គ និងផលលំបាករាប់មិនអស់»។

ក្នុងសារលិខិតរបស់សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃបានបដិសន្ធិមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ដោយគណបក្សប្រជាជនបានប្រកាន់ភ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់គ្រងជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិ។

សម្ដេចមានប្រសាសន៍ថា៖ «អស់រយៈពេលជាង៤១ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ដោយសម្រេចបានសមិទ្ធផលធំៗ ជាប្រវតិ្តសាស្រ្តយ៉ាងច្រើនតាំងពីដំណាក់កាលសង្រ្គោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

សម្ដេចបញ្ជាក់ទៀតថា ក្រោមម្លប់សន្តិភាព ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សូមបញ្ជាក់ដែរថា អស់រយៈពេល៦៩ឆ្នាំមកហើយ ដែលគណបក្សប្រជាជនកម្ពុជា ឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា បានចូលប្រឡូកយ៉ាងខ្លាំងក្លា នៅក្នុងសកម្មភាពរំដោះប្រទេស ទាំងចេញពីនឹមអាណានិគមនិយមបារាំង និងរបបអាវខ្មៅប៉ុលពត។គណបក្សប្រជាជនកម្ពុជា រហូតមកទល់ពេលនេះ មានសមាជិកសមាជិកាសរុបជាង៦លាននាក់។ ក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០១៨ ទទួលបានអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង