Cctimesw1140xh150cm copy

សម្ដេច ហ៊ុន សែន៖កម្ពុជាមិនដែលស្ថិតក្រោមការទូន្មានរបស់ប្រទេសណាទាំងអស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចហ៊ុន សែន ក្នុងសន្និសិទ្ធកាសែត (រូបភាព ផេកសម្ដេច) 

ភ្នំពេញ៖សម្ដេច ហ៊ុន សែន បានលើកឡើងថា កម្ពុជាមិនដែលស្ថិតក្រោមការទូន្មានរបស់ប្រទេសណាមួយទេ ហើយក៏មិនទទួលការទូន្មានណាមួយដែរ។ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានមតិមួយចំនួនរិះគន់សម្តេចពាក់ព័ន្ធការចាក់វ៉ាក់សាំង។

ឆ្លើយតបនឹងមតិខ្លះមួយចំនួនដែលថាសម្ដេចមិនហ៊ានចាក់វ៉ាក់សាំងAstrazeneca ដោយខ្លាចមិត្តចិនខឹង សម្ដេចបានច្រានចោលទាំងស្រុង ដោយការលើកឡើងនេះវាមិនសមហេតុផល ព្រោះតាមបែបវិទ្យាសាស្រ្តវ៉ាក់សាំង astrazeneca អាចចាក់បានសម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ចំណែកឯវ៉ាក់សាំង Sinorpharm គឺអាចចាក់បានសម្រាប់មនុស្សដែលមានអាយុ៥៩ឆ្នាំចុះក្រោម។

សម្ដេចមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់ធ្វើការជាមួយចិនអស់រយៈពេលជិត៣០ឆ្នាំហើយ ចិនមិនដែលនិយាយថាសូមកុំទាក់ទងជាមួយប្រទេសនេះ សូមកុំទាក់ទងជាមួយប្រទេសនោះ សូមកុំទទួលជំនួយពីប្រទេសនេះ ឬប្រទេសនោះទេ» ។

សម្ដេចផ្ដាំផ្ញើអ្នកដែលគិតថា សម្ដេចមិនហ៊ានទទួលវ៉ាក់សាំងអង់គ្លេស គឺជាការយល់ខុសទាំងស្រុង ព្រោះនេះជារឿងធម្មតាណាស់ ហើយវាជាបញ្ហាទាក់ទងនិងវិទ្យាសាស្រ្តមិនមែនជាបញ្ហាទាក់ទងនិងនយោបាយនោះទេ។

សូមជម្រាបជូនថា កម្ពុជាបានទទួលវ៉ាក់សាំងពីរប្រភេទពីប្រទេសចិនចំនួនមួយលានដូសដែល៤០ម៉ឺនដូសទៀតនឹងមកដល់នាពេកចូលឆ្នាំខ្មែរខាងមុខនេះ ចំណែកវ៉ាក់សាំងក្រោមជំនួយពីអង្គការសុខភាពពិភពលោក ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២ម៉ឺន៤ពាន់ដូស ដែលទុកថាជាដំណាក់កាលទី១នៃចំនួន១លានដូស ដែលកូវ៉ាក់នឹងផ្ដល់ឱ្យកម្ពុជាក្នុងឆមាសទីមួយឆ្នាំ២០២១នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សម្ដេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង