Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អាជ្ញាធរមីនកម្ពុជា ប្រកាសក្រុងសៀមរាបនិងស្រុកក្រឡាញ់ជាក្រុងស្រុកអស់មីន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្ដម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន

សៀមរាប៖ អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី១៦ មករា បានប្រារព្ធធ្វើពិធីប្រកាសក្រុងសៀមរាប និង ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង ស្រុកអស់មីន។ ការប្រកាសក្រុងស្រុកអស់មីននេះ គឺអង្គការ HALO Trust បានធ្វើការបោសសម្អាត និងទទួលការគាំទ្រពីគម្រោងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោងនេះផងដែរ អង្គការ HALO Trust គ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកចំនួនពីរបន្ថែមទៀតក្នុងខេត្តសៀមរាប រួមមានស្រុកពួក និងស្រុកស្រីស្នំ នៅក្នុងឆ្នាំ២០២៣ នេះ។

ឯកឧត្ដម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា ខេត្តសៀមរាប ផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានទំហំ ៥០គីឡូម៉ែត្រក្រឡា ក្នុងស្រុកចំនួន១០ នៃខេត្តសៀមរាប ដែលត្រូវស្វែងរកម្ចាស់ជំនួយ ដើម្បីក្រុមប្រតិបត្តិករ ធ្វើការបោសសម្អាត ។

ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា កម្ពុជានៅសេសសល់ទូទាំងប្រទេសកន្លែងដែលសង្ស័យមានគ្រាប់មីនទំហំប្រមាណ៦០០គីឡូម៉ែត្រក្រឡា ហើយនៅក្នុងឆ្នាំ២០២៣នេះ គ្រោងបោសសម្អាតផ្ទៃដីចម្ការមីនឲ្យបានជាង២០០ គីឡូម៉ែត្រក្រឡា ដែលនឹងធ្វើឲ្យខេត្តចំនួន១២ នឹងក្លាយជាខេត្តអស់គ្រាប់មីន និង រហូតដល់ឆ្នាំ ២០២៥ នឹងក្លាយជាប្រទេសអស់គ្រាប់មីនតាមផែនការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

កឧត្តម ទៀ សីហា ក៏បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩២រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម របស់អង្គភាពប្រតិបត្តិករ ដែលបាន និងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន CMAC Halo Trust និង អង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្កាមីនលើផ្ទៃដីសរុប ៨៨លាន១៣០ពាន់៩៥៥ម៉ែត្រក្រឡា ស្មើនឹង៨ពាន់៨១៣ហិកតា។ ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ រដ្ឋបាលខេត្ត គ្រោងនឹងស្នើសុំអនុម័តផែនការបោសសម្អាតមីន ចំនួន ១២២ទីតាំង លើផ្ទៃដី សរុបចំនួន ៩លាន៦៤ពាន់៨៤៧ ម៉ែត្រក្រឡាផងដែរ ។

គួរបញ្ជាក់ថា ខេត្តសៀមរាប នៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៨.៩៣៦.៤៩៩ ម៉ែត្រក្រឡា ស្មើនឹង ៥៧០ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ១០ ទៀត ដែលរាជរដ្ឋាភិបាល សហការជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានយកចិត្តទុកដាក់ និងគ្រោងបញ្ចប់ការងារបោសសម្អាតមីនរួមគ្នាក្នុងឆ្នាំ២០២៣នេះ រួមមាន រាជរដ្ឋាភិបាលកម្ពុជា អាល្លឺម៉ង់ ស្វីស អាមេរិក អង់គ្លេស អៀរឡង់ ចិន HDR&D អង្គភាពស៊ីម៉ាក់ អង្គការ HALO Trust អង្គការដោះមីនកម្ពុជា និងអង្គការ APOPO ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង