Yearendyearend1140x150

គ.ជ.ប នឹងយកដី លោក គង់ គាំ ដែលប្រគល់ឲ្យរដ្ឋវិញធ្វើជាទីស្តីការថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បន្ទាប់ពីលោក គង់ គាំ បានសម្រេចប្រគល់ដីដែលខ្លួនរស់នៅបច្ចុប្បន្នជូនទៅរដ្ឋវិញ តាមការទាមទាររបស់ក្រសួងការបរទេសកម្ពុជា។ បច្ចុប្បន្នរដ្ឋាភិបាល គ្រោងនឹងរៀបចំប្រគល់ដីនេះឲ្យគ.ជ.ប សិក្សាពីគម្រោងសាងសង់ ទីស្តីការ គ.ជ.ប។

លោក សោម សូរីដា ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ស៊ីស៊ីថាមស៍ថា ដីដែលរដ្ឋាភិបាលបានផ្តល់មកឲ្យ គ.ជ.ប គឺអគ្គលេខាធិការដ្ឋាន គ.ជ.ប បានប្រកាសហើយថាដីនេះ នឹងយកមកធ្វើជាទីស្នាក់ការរបស់គ.ជ.ប។ ដូច្នេះការងារបន្ទាប់ទៀត គ.ជ.ប នឹងចាត់ចែងរកថវិកាដើម្បីសាងសង់អគារទីស្តីការ គ.ជ.ប។

បើតាមលោក សោម សូរីដា បានឲ្យដឹងទៀតថា សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលដែលប្រគល់ដីនេះមកឲ្យ គ.ជ.ប និងរៀបចំប្លង់សាងសង់អគារទៅតាមនីតិវិធីដែលត្រូវអនុវត្តជាទូទៅសម្រាប់សាងសង់។

សូមបញ្ជាក់ថា លោក គង់ គាំ កាលពីថ្ងៃទី១២មករា បានចេញមកប្រកាសប្រគល់ដីស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជូនទៅក្រសួងការបរទេសវិញនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសម្តេច ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវ ពីការបន្លំធ្វើបណ្ណកម្មសិទ្ធិគ្រប់គ្រងដីកម្មសិទ្ធិរដ្ឋ ពីសំណាក់លោក គង់ គាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង