Cctimesw1140xh150cm copy

WHOព្យាករណ៍អ្នកឆ្លងកូវីដ-១៩នៅទូទាំងពិភពលោកនឹងកើនឡើងដល់ ១០ លាននាក់នៅសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក

អាមេរិក៖ អគ្គនាយកអង្គការសុខភាពពិភពលោកថែ្លងថា តាមការព្យាករណ៍ ករណីជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនឹងកើនឡើងដល់ ១០ លាននាក់នៅសប្តាហ៍ក្រោយ ខណៈពេលករណីឆ្លងជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកមានសរុប ២៣៧,១៤២២ នាក់

កាលពីថ្ងៃទី ២៤ ខែមិថុនា តាមម៉ោងនៅក្នុងតំបន់ អង្គការសុខភាពពិភពលោកបានបើកធ្វើសន្និសិទសារព័ត៌មានប្រចាំថៃ្ងអំពីជំងឺកូវីដ ១៩ ។លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានថែ្លងថា នាពេលបច្ចុប្បន្ន ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ លើសពី ៩,១ លាននាក់ ហើយករណីស្លាប់លើសពី ៤៧០.០០០ នាក់។ប៉ុន្តែនៅក្នុងខែដំបូងបន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺឆ្លង មានករណីឆ្លងជំងឺកូវីដ ១៩ តែមិនដល់១០.០០០ ករណី អង្គការសុខភាពពិភពលោកព្យាករណ៍ថា ករណីជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនឹងកើនឡើងដល់ ១០ លាននាក់នៅសប្តាហ៍ក្រោយ។

សកលវិទ្យាល័យ Johns Hopkins អាមេរិកបានប្រកាសពីទិន្នន័យស្ថិតិស្តីពីករណីជំងឺកូវីដ ១៩ ដែលបានបង្ហាញថា គិតរហូតដល់វេលាម៉ោង ៦ និង៣០ នាទី ថ្ងៃទី ២៥ ខែមិថុនា តាមម៉ោងក្រុងប៉េកាំង ករណីឆ្លងជំងឺកូវីដ ១៩ នៅអាមេរិក សរុប ២៣៧,១៤២២ ករណី ករណីស្លាប់សរុប ១២១៨៧០ នាក់។បើប្រៀបធៀបនឹងទិន្នន័យនៅម៉ោង ៦ និង៣០ នាទី នៅថ្ងៃមុន សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺថ្មីនៃកូវីដ ១៩ ចំនួន ៣៣១៤៧ ករណីនិងករណីស្លាប់បានកើនឡើង ៧៥១ នាក់។អត្ថបទពីវិទ្យុចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង