Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ប្រធានាធិបតីបារាំងសរសេរអក្សរ«ភាសាខ្មែរ»អំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារអ៊ុយក្រែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉ារីស៖ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី ១៤ ធ្នូម្សិលមិញ បានសរសេរផ្សាយភាសាខ្មែរលើគេហទំព័ររផ្លូវការរបស់លោកផ្ទាល់ ស្តីពី ការចាប់ដៃជាមួយប្រទេសកម្ពុជាអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារនៅប្រទេសអ៊ុយក្រែន។សារនេះបាននាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជនកម្ពុជាជាពិសេសអ្នកលេងបណ្តាញសង្គម។

នៅក្នុងសារនោះ លោកម៉ាក្រុង បានសរសេរចាត់ទុក សង្គ្រាមធ្វើឡើងដោយរុស្ស៊ីនៅអ៊ុយក្រែន បានបង្កឱ្យមានការឈឺចាប់យ៉ាងច្រើន ហើយបានប្រកាសរួមគ្នាជាមួយកម្ពុជាអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារទៅលើប្រជាជន និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

បន្ថែមពីនេះ លោកម៉ាក្រុង បន្តស្នើសុំដល់ដៃគូអន្តរជាតិចូលរួមជាមួយគ្នាការអំពាវនាវរុស្ស៊ីបញ្ឈប់ការវាយប្រហារនៅអ៊ុយក្រែន។សម្រាប់លោកម៉ាក្រុង ជំហរបស់កម្ពុជាលើបញ្ហាអ៊ុយក្រែនបែបនេះជាការបង្ហាញពីអត្តសញ្ញាណជាតិព្រមទាំងទំនាក់ទំនងបារាំងជាមួយកម្ពុជាកាន់តែស្និទ្ធស្នាលបន្ថែមទៀត។

ការលើកឡើងជាភាសាខ្មែររបស់ប្រធានាធិបតីបារាំងបែបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ និងបានសរសេរបញ្ចេញជាមតិផ្សេងៗគ្នាដោយចាត់ទុកថា វាជាកាយវិការដ៏ប្រពៃបំផុតបើទោះបីជារូបលោកប្រើ Google Translate ជំនួយក៏ដោយ។

ជាការកត់សម្គាល់ សាររបស់លោកម៉ាក្រុងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីស។ជាជំជួបដែលរៀបចំឡើងដោយសម្តេច ហ៊ុន សែន ចាត់ទុកថា ក្នុងនាមជាដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និង ជឿទុកចិត្តគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង