Cctimesw1140xh150cm copy

រដ្ឋាភិបាលទម្លាក់ថវិកា១២៥លានដុល្លារ ដើម្បីជួយពលរដ្ឋក្រីក្រសម្រាប់រយៈពេល៥ខែ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ខាងមុខនេះ បានរៀបចំពិធីផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ។ថ្លែងក្នុងពិធីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានបញ្ជូនរួចទៅហើយនូវថវិកា១២៥លានដុល្លារអាមេរិក ទៅកាន់គោលដៅនានា សម្រាប់រយៈពេល៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារជំងឺកូវីដ១៩។

សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា កម្មវិធីឧបត្ថម្ភប្រាក់ជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួលដោះស្រាយការលំបាករបស់ប្រជាជន ក្នុងរយៈពេលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែក៏ត្រូវតែចៀសវាងឱ្យបានផងដែរនូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមនេះ ប្រកបដោយភាពទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់។ហើយស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបាន ស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាន នូវជំនួយសង្គមនាពេលនេះ ឬ ជំនួយផ្សេងទៀតនាពេលអនាគត។

យ៉ាងណាក៏ដោយ សម្តេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានរកឃើញប្រជាពលរដ្ឋ៥៦ម៉ឺនគ្រួសារ ដែលជួបការខ្វះខាត ប៉ុន្តែអាចពេលខាងមុខនេះនឹងមានលេចឡើងនូវពលរដ្ឋច្រើនជាងនេះថែមទៀត។ប្រជាពលរដ្ឋរងផលប៉ះពាល់អាចដាក់សំណើសុំការឧបត្ថម្ភ ប៉ុន្តែមិនមែនគ្រប់សំណើសុទ្ធតែទទួលយកនោះទេ ត្រូវពិនិត្យពិច័យឱ្យបានល្អិតល្អន់ និងត្រឹមត្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង