
ភ្នំពេញ៖ ក្រសួងបរិស្ថានបាននឹងកំពុងតែហាមឃាត់ការនាំចូលផលិតផលផ្លាស្ទិកដែលលើសពីកំរាស់ស់លើសពី ០.០៣មីលីម៉ែត្រ។ ការធ្វើដូច្នេះ ដោយសារតែប្លាស្ទិក បង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ-ភេសជ្ជៈ។ ម្យ៉ាងវិញទៀត ចំនួនប្លាស្ទិកនៅប្រទេសកម្ពុជាមានការកើនឡើងរហូតដល់ជាង៤លានតោន ក្នុងមួយឆ្នាំ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី» នៅថ្ងៃទី១២ ធ្នូ ឯកឧត្តម ប៉ាក សុខារ៉ាវុត វុត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន មានប្រសាសន៍ថា ប្រភេទប្លាស្ទិក ដែលបង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ-ភេសជ្ជៈ។
បើតាមប្រសាសន៍ឯកឧត្ដម នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានមានអនុក្រឹត្យ ហាមឃាត់នាំចូលផលិតផលផ្លាស្ទិកដែលមានពីកម្រាស់លើសពី ០.០៣មីលីម៉ែត្រ ថែមទាំងជំរុញការផលិតផលិតផលជីវប្លាស្ទិក និងអនុវត្តតាមគោលការណ៍ 4R គឺការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេដ។
ជាមួយគ្នានោះ ក្រសួងបរិស្ថានក៏ជំរុញការកែច្នៃសំណល់ប្លាស្ទិក ព្រោះនៅកម្ពុជាក្នុងមួយឆ្នាំមានសំណល់ជាង៤លានតោន និងក្នុង១ថ្ងៃជាង២ម៉ឺនតោន ហើយនៅក្នុងនោះមាន៦០-៦៥% ជាសំណល់សរីរាង្ក និងជាង២០%ជាសំណល់ប្លាស្ទិក ក្រៅពីនេះជាសំណល់រឹង។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានផលិតផលប្លាស្ទិកសរុបប្រមាណ ៨.៣ពាន់លានតោន ហើយផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ក្នុងមួយឆ្នាំ មានសំណល់ប្លាស្ទិក ប្រមាណពី ៨ ទៅ៩លានតោន បានហូរចូលទៅក្នុងសមុទ្រ ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបានត្រឹមតែ ៩%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ៕