Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សម្តេច ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរ«ដោះស្រាយជម្លោះ»ពលរដ្ឋក្រៅប្រព័ន្ធតុលាការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជាង៣ពាន់នាក់។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាចសម្តេច ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរនៅតាមមូលដ្ឋានព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។ការជំរុញនេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជាង៣ពាន់នាក់។

នៅចំពោះមុខមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន៣,៤៥៧នាក់ នៃខេត្តកណ្ដាល សម្តេច ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ។

បើតាមសម្តេច ហ៊ុន សែន អាជ្ញាធរត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា ហើយត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ 

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ជំរុញលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលសម្តេច ហ៊ុន សែន ណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានព្យាយាមបម្រើការងារប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសដោះស្រាយបញ្ហាជម្លោះនានាតាមមូលដ្ឋាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង