681 ezgif.com resize
Swift cc time

លោក ជាវ តាយ ត្រូវប្តូរចេញពីតំណែងជាអភិបាលខេត្តពោធិ៍សាត់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើសុំទៅកាន់សម្តេច ហ៊ុន សែន ផ្លាស់ប្តូរដំណែងចេញពីអភិបាលខេត្តពោធិ៍សាត់។ការស្នើនេះ ដោយសម្តេច ស ខេង បញ្ជាក់ថា តាមសំណើររបស់លោក ជាវ តាយ។

យោងតាមលិខិតរបស់សម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ ចុះនៅថ្ងៃទី ៧ វិច្ឆិកា ស្នើទៅសម្តេច ហ៊ុន សែន សុំដោះដូរ លោក ជាវ តាយ អភិបាលខេត្តពោធិសាត់ចេញ មកជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃវិញ និង ស្នើដាក់លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបងជំនួសវិញ។

ក្នុងបទសម្ភាសន៍ខ្លីជាមួយ សារព័ត៌មានត្រយង សម្តេច ស ខេង បានគូសបញ្ជាក់ថា សំណើរនេះ ត្រូវបាន សម្ដេច ហ៊ុន សែន ពិនិត្យ និង សម្រេចលើការតែងតាំងមុខតំណែងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់រួចរាល់ហើយ ហើយសម្តេចស ខេង នឹងប្រកាសតែងតាំងនៅថ្ងៃទី ២១ វិច្ឆិកាខាងមុខ។សម្រាប់សម្តេច ស ខេង លោក ជាវ តាយ មិនមានកំហុសទេ ប៉ុន្តែមានការស្នើសុំពីសាមីខ្លួន ហើយការតែងតាំងនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ និងគ្រប់គ្រងការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា លោក ជាវ តាយ ត្រូវបានតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ជំនួសលោក ម៉ៅ ធនិន នៅថ្ងៃទី ១៤ តុលា ឆ្នាំ២០២១។ក្នុងមុខតំណែង កែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺសំចែងសំចាច និងមានលក្ខណៈស្រស់ត្រកាលជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទLED, ការបំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ការសាងសង់ផ្លូវក្នុងក្រុង, ការរៀបចំរបាំងការពារដី(Curb) និង ការចាត់ចែងរៀបចំគ្រប់គ្រងសំណល់រឹង ក្នុងក្រុងពោធិ៍សាត់។ល។

Khcct banner

អត្ថបទទាក់ទង