
ខេត្តកណ្តាល៖ បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ។
ដើម្បីដំណើរការចុះត្រួតពិនិត្យនេះ រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី១៩ មិថុនា បានបើកកិច្ចប្រជុំជាមួយនឹងក្រុមការងារដែលពាក់ព័ន្ធ ដើម្បីរៀបចំផែនការការពារ សន្តិសុខ សុវត្ថិភាពជូនសម្ដេច ហ៊ុន សែន។ ក្នុងប្រជុំនេះដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តល បានចេញជារូបរាងបណ្តើរៗហើយ។ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៦០០ហិកតា ស្តិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនិង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនិង១៥៨ហិកតា៕
.jpg?1592742663)
.jpg?1592742677)
A.jpg?1592742685)
.jpg?1592742696)
.jpg?1592742701)