Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

បាងកកAirwayសហការជាមួយអ្នកឧកញ៉ាលី យ៉ុងផាត់ សាងសង់ព្រលានយន្តហោះថ្មីនៅកោះកុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ 

ភ្នំពេញ៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និង សហការជាមួយបាងកក Airway ព្រលានយន្តហោះថ្មីទៀត នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមាជាប់ព្រំទល់ស្រុកកោះកុង សង់លើផ្ទៃដីទំហំ៥០០ហិចតា។នេះបើយោងតាមប្រសាសន៍របស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងសន្និសីទកាសែតអំពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្ត នៅទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី៤ ខែកុម្ភ ២០២១នេះ។

លោក សុខ សុទ្ធី បានថ្លែងថា  ក្រៅពីព្រលានយន្តហោះខ្នាតយក្សនៅស្រុកគិរីសាគរ គឺភូមិសាស្រ្តខេត្តកោះកុង នឹងមានព្រលានយន្តហោះថ្មីទៀត នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមាជាប់ព្រំទល់ស្រុកកោះកុង សង់លើផ្ទៃដីទំហំ៥០០ហិចតា វិនិយោគបាងកកAirway។ បច្ចុប្បន្ន អាកាសចរស៊ីវិល និងអ្នកជំនាញផ្សេងកំពុងសិក្សាលម្អិតលើគម្រោងនេះ។

ចំណែកព្រលានយន្តហោះតារាសាគរ លោកថា គិតត្រឹមខែកុម្ភៈឆ្នាំ២០២១នេះ បានសាងសង់រួចរាល១០០ភាគរយហើយ និងព្រលាននេះគ្រោងនឹងបើកហោះហើរនៅត្រីមាសទី៤ ឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង