កោះកុង៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មិនមានករណីឆ្លងវិជ្ជមានកូវីដ-១៩ថ្មី នោះទេ ខណៈដែលមានអ្នកជាសះស្បើយចំនួន ០១នាក់វិញទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត ឱ្យបានម៉ឺងម៉ាត់ជាដាច់ខាតនូវវិធានការ "៣ការពារ ៣កុំ" របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និង សហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ។