Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អាស៊ានចុះហត្ថលេខាទទួលអ៊ុយក្រែន និងអេស្ប៉ាញ ជាសមាជិក TAC

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) នៅថ្ងៃទី ១០ វិច្ឆិកានេះ បានចុះហត្ថលេខាទទួលយកប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ ឲ្យក្លាយជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC)។ការចុះហត្ថលេខាទទួលយក អ៊ុយក្រែន និងអេស្ប៉ាញ ជាសមាជិកនេះ ជាសមិទ្ធផលដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ពិធីចុះហត្ថលេខាបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមដោយសមាជិកនៃសមាគម​ប្រជា​ជាតិ ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ទាំង១០ប្រទេស និងតំណាងភាគីប្រទេសអ៊ុយក្រែន និងប្រទេសអេស្ប៉ាញ។

លោកបណ្ឌិត គង់ ភោគ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និង កិច្ចប្រជុំពាក់ព័ន្ធ បានចាត់ទុកការចុះហត្ថលេខាទទួលយក អ៊ុយក្រែន និងអេស្ប៉ាញ ជាសមាជិក TACនៅពេលនេះ ជាសមិទ្ធផលថ្មីមួយរបស់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ។

បើតាមលោកបណ្ឌិត អាស៊ានតែងតែបើកទ្វារទទួលទាំងអស់ណា ដែលចង់សហការក៏ដូចជាចង់មកតំបន់ ដើម្បីកសាងទំនាក់ទំនង ឬមួយក៏ស្វែងរកឱកាសរីកចម្រើនរួមគ្នា ព្រោះវាបានធ្វើឲ្យអាស៊ានក្លាយជាទីប្រជុំទម្ងន់ នៅក្នុងការរីកចម្រើននៅក្នុងសាកលលោកបច្ចុប្បន្ន។

គួរបញ្ជាក់ថា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ អាស៊ានបានទទួលយកសមាជិកTACបានចំនួន៧ប្រទេស ក្នុងនោះមានជាអាទិ៍៖ ដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា អារ៉ាប់រួមអេមីរ៉ាត់។ចំណែក អ៊ុយក្រែន និង អេស្ប៉ាញ បានចុះហត្ថលេខាទទួលយកនៅពេលនេះ។

សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ ហៅកាត់ថា TAC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ និងបង្កប់នូវគោលការណ៍ជាសកលនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងចំណោមរដ្ឋនៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ វាគឺជាវិធានគតិយុត្តិ សម្រាប់ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងសកលលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង