Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អ្នកសារព័ត៌មានជិត២ពាន់នាក់ចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មណ្ឌលព័ត៌មានសម្រាប់អ្នកសារព័ត៌មានធ្វើការក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៨ វិច្ឆិកានេះ ក្រសួងព័ត៌មាន បានរៀបចំមជ្ឈមណ្ឌលព័ត៌មានសម្រាប់បម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ានរួចរាល់ហើយ ដើម្បីទទួលបាននូវរូបភាព និងវីដេអូមួយចំនួន នៃកិច្ចប្រជុំដ៏មានសារសំខាន់នេះ។សម្រាប់ក្រសួងព័ត៌មានមកដល់ពេលនេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជិត២ពាន់នាក់ហើយបានចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកសារព័ត៌មានជាតិ និង អន្តរជាតិដែលនឹងចូលរួមផ្តិតយករូបភាព និងផ្សាយព័ត៌មានមានចំនួន ១៧៣៤នាក់។ក្នុងនោះអ្នកសារព័ត៌មានជាតិមានចំនួន៨១៤នាក់ និង អ្នកសារព័ត៌មានអន្តរជាតិមានចំនួន៩២០នាក់។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានថ្លែងថា មណ្ឌលព័ត៌មានសម្រាប់អ្នកសារព័ត៌មានធ្វើការក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននេះ គឺអាចផ្ទុកមនុស្សបានប្រមាណជិត២ពាន់នាក់ ដែលមានផ្ដល់ជូននូវប្រព័ន្ធអ៊ីនធើណិត និង បានត្រៀមឱ្យអ្នកនាំពាក្យអាស៊ានផ្តល់ព្រឹត្តិការណ៍សង្ខេប សម្រាប់អ្នកសារព័ត៌មាន ស្តីពីកិច្ចប្រជុំនេះផងដែរ។

សូមជម្រាបថា នេះជាលើកលើកទីបីហើយ ដែលកម្ពុជាត្រូវទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្រោយរៀបចំលើកដំបូងនៅឆ្នាំ២០០២ និង លើកទីពីរនៅឆ្នាំ២០១២។សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និង កិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង