Cctimesw1140xh150cm copy

២០ មិថុនា ២០២០ជាខួប៤៣ឆ្នាំដែលសម្តេចហ៊ុន សែនទៅពឹងវៀតណាមដើម្បីផ្តួលរំលំប៉ុលពត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៤៣ឆ្នាំថ្ងៃដែលសម្តេច ហ៊ុន សែន រួមនិងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះចំនួន៤រូប បានធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និង កសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

កាលពី៤៣ឆ្នាំមុននៅថ្ងៃនេះ សម្តេច ហ៊ុន សែន និង យុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់ និង វ៉ា ប៉ោអៀន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាក ធ្វើដំណើរជ្រែកស្បៃរាត្រី ចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។

នៅរាត្រីថ្ងៃទី២០ មិថុនា ១៩៧៧ ជារាត្រីដ៏សែនលំបាកក្នុងចិត្តជាទីបំផុតសម្រាប់សម្តេច ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូប។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន មានសម្ពាធក្នុងចិត្តជាខ្លាំង ព្រោះត្រូវឃ្លាតឆ្ងាយភរិយា និងកូនក្នុងផ្ទៃវ័យ៥ខែជាទីស្រឡាញ់ទាំងមិនដឹងថាអាចបានជួបគ្នាវិញឬយ៉ាងណា? និងមួយវិញទៀតមិនដឹងថាជោគវាសនានៃដំណើរចេញតស៊ូរបស់ខ្លួនត្រូវទទួលលទ្ធផលបែបណានោះ។

តែទីបំផុតផ្តើមចេញពីឆន្ទៈដ៏មុះមុត និងការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យសម្តេច ហ៊ុន សែន សម្រេចបំណងរបស់ខ្លួនដោយបានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ និងមានការគាំទ្រពីកងទ័ពវៀតណាម វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះជីវិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចេញពីចង្កូមមច្ចុរាជដោយជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីការលះបង់ និងការតស៊ូដោយយកជីវិតជាដើមទុនរបស់សម្តេច និងយុទ្ធមិត្តនេះ មិនត្រឹមតែធ្វើឱ្យជីវិតពលរដ្ឋខ្មែររស់រានមានសិទ្ធិសេរីភាពឡើងវិញនោះទេ តែក៏បាននាំមកនូវការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នផងដែរ។

តាមឯកសារ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរ បានចេញដំណើរ ទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអុស ។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំ មិនមែនជាក្រុមដែលប៉ុលពតបញ្ជូនមកវាយឆ្មក់វៀតណាមទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង