681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន អរគុណគណបក្សភ្លើងទៀន ថ្កោលទោសអ្នកប្រមាថព្រះមហាក្សត្រ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារក្នុងគេហទំព័រផ្លូវការរបស់សម្តេច នៅថ្ងៃទី២៧តុលានេះ ដោយបានសរសេរថា សម្តេចកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើសុំរបស់របស់សម្តេច កាលពីម្សិលមិញថ្ងៃ២៦តុលា២០២២នៅខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា គណបក្សភ្លើងទៀន នៅថ្ងៃទី២៧តុលានេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ជាមួយគ្នានេះ គណបក្សភ្លើងទៀន បានប្រកាសបដិសេធ ចំពោះការចោទប្រកាន់នានា អំពីទំនាក់ទំនងរវាង គណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។

បើតាមសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនា និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សភ្លើងទៀន បានអះអាងថា ខ្លួនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្ស នយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

គណបក្សភ្លើងទៀន បានបញ្ជាក់ថា «គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការ ទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយ មិនស្ថិតនៅក្រោមការបង្គាប់បញ្ជាដោយផ្ទាល់ ឬប្រយោលពីបុគ្គល ឬគណបក្ស នយោបាយណាមួយឡើយ»៕

Khcct banner

អត្ថបទទាក់ទង