Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គណបក្សភ្លើងទៀន ថ្កោលទោសបុគ្គលណាដែលប្រមាថអង្គព្រះមហាក្សត្រ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី២៧តុលានេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ជាមួយគ្នានេះ គណបក្សភ្លើងទៀន បានប្រកាសបដិសេធ ចំពោះការចោទប្រកាន់នានា អំពីទំនាក់ទំនងរវាង គណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។ 

បើតាមសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនា និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សភ្លើងទៀន បានអះអាងថា ខ្លួនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្ស នយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។

គណបក្សភ្លើងទៀន បានបញ្ជាក់ថា «គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការ ទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយ មិនស្ថិតនៅក្រោមការបង្គាប់បញ្ជាដោយផ្ទាល់ ឬប្រយោលពីបុគ្គល ឬគណបក្ស នយោបាយណាមួយឡើយ»។

សូមជម្រាបដែរថា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែតុលា បានចោទជាសំនួរទៅកាន់ថ្នាក់ដឹកនាំប្រឆាំងទាំងនោះថា តើពាក្យសម្តីរបស់លោក សម រង្ស៊ី ជេរប្រមាថព្រះមហាក្សត្រនេះ ជាការត្រឹមត្រូវ ឬមួយខុស? ជាពិសេសពាក្យសម្តីដែលលោក សម រង្ស៊ី ចង់ឱ្យមានការងើបប្រឆាំងរដ្ឋាភិបាល។ សម្តេចថ្លែងបែបនេះនៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង